ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កន្ទាំងហែ បញ្ចុះកម្តៅ ក្អក បុកយកទឹកខ្ពុលមាត់ រាក់ស៊ីធ្មេញ ធ្លាក់ស ឡើងឈាម គ្រាំ

22-Apr-2019 03:31 PM

រូបភាព


ដោយ: Uddam

ការព្យាបាល ៖  បញ្ចុះកម្តៅ ក្អក បុកយកទឹកខ្ពុលមាត់ រាក់ស៊ីធ្មេញ ធ្លាក់ស ឡើងឈាម គ្រាំ ។
ប្រភេទរុក្ខជាតិ ៖ កន្ទាំងហែ

Image may contain: plant, outdoor and natureImage may contain: plant, outdoor and nature
លក្ខណៈរុក្ខជាតិ៖ តិណជាតិរស់បានយូរឆ្នាំ មានរោមគ្របដណ្ដប់។ ដើមមូលមានថ្នាំង មានទំហំ 1.5ស.ម។
ស្លឹក៖ ស្លឹកទោលរាងផ្លែលំពែងមានទងស្លឹកខ្ចី បន្ទះស្លឹកមានរោមពណ៍ស។

Image may contain: plant, nature and outdoorផ្កា៖ ដុះជាងកួរនៅខាងចុង មានផ្កាច្រើនពណ៍ស។

Image may contain: plantផ្លែ៖ ផ្លែជាកួរលីង ក្នុងមួយកួរមានផ្លែច្រើន។

Image may contain: plant, outdoor and natureImage may contain: plant, nature and outdoor
គ្រាប់៖ ពណ៍ត្នោត ក្រម៉ៅ ក្នុងមួយផ្លែមាន១គ្រាប់។

Image may contain: natureImage may contain: plantកន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងតាមមាត់បឹង ទន្លេ ត្រពាំង ដីលិចទឹក។ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។

Image may contain: plant, nature and outdoorសមាសធាតុគីមី៖ មានជាតិ Tanin និង Flavonoid Glycosides.
កម្រិតប្រើ ៖ ឫសស្ងួតពី 15-30ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។

Image may contain: plant, flower, outdoor and nature

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។