ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថបុរាណជួយបង្កើនទឹកដោះ ខ្វះឈាមក្រហម នោមឈាម ជំនួយសរសៃ និងជំងឺផ្សេងៗទៀត

22-Apr-2019 05:09 PM

រូបភាព


ដោយ: Uddam

ឈ្មោះរុក្ខជាតិ៖ ក្របីត្រោស


លក្ខណៈរុក្ខជាតិ៖ ជាប្រភេទវល្លិឈើតោងឡើងដោយឫស មានប្រវែង១០ម ឬលើស១០ម ដើមខ្ចីមានជ័រ
ពណ៌សមានមែកនិងស្លឹកច្រើន។


ស្លឹក ៖ ទោល ដុះឆ្លាស់ទង ស្លឹកមានរាងដូចស៊ុត ឬស៊ុតត្រឡប់។ ស្លឹកមានពណ៌បៃតងចាស់មាន
ប្រវែងពី១.៥ស.ម-៣.៥ស.ម មានទងខ្លី នៅដើមមានជិជាតិល្អកន្លែងដែលតោងមានប្រវែង
ពី៥-១០ស.មនិងមានទងស្លឹកវែង។


ផ្លែ ៖ ទោលចេញតាមប្រគាបស្លឹក ផ្លែរាងដូចសាជី ស្រដៀងផ្លែជំពូមានទំហំ៤-៦ស.ម។


កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ កន្លែងអាកាសធាតុត្រជាក់បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែ ឫស ដើម ជ័រ។


កបនឹងជម្ងឺ៖
-ផ្លែ ស្លឹក៖ រាកមួល បង្កើនទឹកដោះ ជំនួយសរសៃ បង្កើនកំលាំង បូស(ស្លឹកបុកបិត)។


-ឫស ដើម៖ ឈឺសន្លាក់ ខ្វះឈាមក្រហម នោមឈាម ឫសដូងបាត។
-ជ័រ៖ ទំលាក់ព្រូន។


កំរិតប្រើ៖ (ស្ងួត) 15g-20g ស្ងោរផឹកសំរាប់មួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

វីដេអូ៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។