ឱសថបុរាណធម្មជាតិ
រូបភាព
ដើមជង្គង់រមាំង ជាឱសថពិសេសកម្រមានអ្នកដឹង!
ជួយព្យាបាលធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង
ខ្វះឈាមក្រហម ទាចទឹក នោមទាស់
ជួយចែកគ្នាដឹងផង!
**ការព្យាបាល៖
-រុក្ខជាតិទាំងមូល ពិសេសមើម មានប្រសិទ្ធភាពក្នុងការជួយរំលាយអាហារ បន្ទន់លាមក បញ្ចុះទឹកនោម ជួយបញ្ចេញស្លេស្ម បញ្ចេញញើស បញ្ចុះកម្ដៅ ទម្លាក់ព្រូន បំបាត់ចុកឆ្អល់ក្នុងពោះ បង្កើនកម្លាំងភេទ ជួយសំរួលបេះដូង។
គេប្រើវាក្នុងការជួយព្យាបាលក្អក រលាកទងសួត ហឺត ជំងឺភ្លែក កមរមាស់ ឈឺចង្កេះ ចុករោយសាច់ដុំ ក្រពះមិនរំលាយអាហារ ទល់លាមក នោមទាស់ ធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង ខ្វះឈាមក្រហម ខ្សោយកម្លាំង ខ្សោយបេះដូង ទាចទឹក។
**ការប្រើប្រាស់៖
បើត្រាំស្រា ប្រើពី២-៥ក្រាមក្នុង១ថ្ងៃ (មើមស្ងួត)
បើដាំទឹកផឹក ១៥ក្រាមដាំទឹក១លីត្រ រំលែកផឹក២ដងក្នុង១ថ្ងៃ។
ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល
***សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេ៕
☞☞☞សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។