ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ក្រចាប់គោក តិណជាតិ បែកមែក លាតសន្ធឹងពេញដី ព្យាបាលជំងឺច្រើនមុខ!

23-Apr-2019 11:09 AM

រូបភាព


ដោយ: Uddam

រុក្ខឱសថ ៖ ក្រចាប់គោក

Image may contain: plant, flower, nature and outdoorលក្ខណៈរុក្ខជាតិ៖ តិណជាតិ បែកមែក លាតសន្ធឹងលើដី។

Image may contain: plant, flower, outdoor and natureស្លឹក៖ ស្លឹករួមស្លាបគូ ដុះទល់ទង មានខ្នាយស្ទបរាងដូចផ្លែលំពែង។ កូនស្លឹកមានពី 5-7គូ រាងស៊ុតទ្រវែង បណ្ដោយ 6-15ម.ម ទទឹង2-5ម.ម ផ្ទៃខាងលើ និងខាងក្រោមមានរោមពណ៍ដូចសរសៃសូត្រ។

Image may contain: plant, flower, tree, outdoor and natureផ្កា៖ ទោលពណ៍លឿង មាន5ត្របកដុះចេញពីប្រគាបស្លឹក។

Image may contain: plant, flower and natureImage may contain: plant, flower, nature and outdoor
ផ្លែ៖ ជាផ្លែស្ងួតរឹង មាន5ជ្រុង ហើយជ្រុងនីមួយៗមានបន្លារឹងស្រួចមានគ្រាប់ច្រើន។

Image may contain: plant, outdoor and natureImage may contain: plant, food and natureImage may contain: 1 person, plant and natureNo photo description available.
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងតាមដីទំនេរ មាត់ផ្លូវទូទៅ។
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល ផ្លែ។

Image may contain: plant, flower, outdoor and natureImage may contain: plant, flower, nature and outdoorImage may contain: foodNo photo description available.
សមាសធាតុគីមី៖ ផ្លែមាន Alcaloide 0.001% ជាតិប្រេង 3.5% ភាគច្រើន glycezide, gitogenine, tigogenine។ Acid organice ផ្សេងទៀត។

Image may contain: plant, flower, nature, outdoor and text
កបនឹងជម្ងឺ៖
-រុក្ខជាតិទាំងមូល៖ បញ្ចុះទឹកនោម នោមតឹង គ្រួសតាមផ្លូវនោម ធ្លាក់ស ខ្សោយក្រលៀន រោគផ្លូវនោម។

Image may contain: plant, flower, nature and outdoorImage may contain: plant, flower, tree, outdoor and natureImage may contain: plant, nature and outdoor
-ផ្លែ៖ ឃាត់ឈាម បញ្ចុះនោម បង្កើនទឹកដោះ ជំនួយក្រលៀន ឈាមច្រមុះ ឈឺចង្កេះ កមរមាស់ ឈឺភ្នែក ដំបៅក្នុងមាត់ ខ្វះឈាមក្រហម ក្អកកំហាក ឫសដូងបាត នោមឈឺ ធ្លាក់ឈាម។

Image may contain: plant, nature and outdoorImage may contain: plant, nature and outdoorImage may contain: 1 person, plant and nature
កម្រិតប្រើ ៖ 10-12ក្រាមក្នុង១ថ្ងៃ ដាំទឹកផឹក។
+ហាមប្រើ៖ អ្នកមានរោគបេះដូង។

Image may contain: plant, flower, outdoor and natureImage may contain: plant, outdoor and natureImage may contain: plant, flower, nature and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត