ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលឈឺត្រចៀក រលាកត្រចៀក ពិស ក្ដៅក្នុង ត្អើក ក្អួត លើសឈាម ប្រមេះគ្រាប់ មួល ឈាមតាមជើងធ្មេញ មួល …
រូបភាព
ឈ្មោះរុក្ខឱសថ៖ ពោន
លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិដែលមានកំពស់ពី 10-20ម បែកមែកស្រ៊ង។ មែកខ្ចីពណ៍សប្រផេះ។
ស្លឹក ៖ ផ្សំស្លាបបក្សីសេស មានកូនស្លឹក កូនស្លឹកនីមួយៗ រាងពងក្រពើ។ ទងស្លឹកដុះ ឆ្លាស់។
ផ្កា ៖ ជាចង្កោមពណ៍ស ចេញនៅចុងមែក។
ផ្លែ ៖ មូលដូចស៊ុត ពេលទុំពណ៍លឿងលាយបៃតង ជាប្រភេទផ្លែសាច់។ គ្រាប់មូលធំ រឹងទំហំ 3*5ស.ម ។
កន្លែងដាំដុះ ៖ ដុះតាមតំបន់ព្រៃភ្នំ ខ្ពង់រាបទូទៅ គេអាចដាំធ្វើជាអាហារ។
ផ្នែកប្រើប្រាស់ ៖ ស្លឹក សំបកដើម ផ្លែ គ្រាប់ ឫស។
កបនឹងជម្ងឺ៖
-ស្លឹក៖ ឈឺត្រចៀក រលាកត្រចៀក។
-សំបកដើម៖ ពិស ក្ដៅក្នុង ចុះលាមក ត្អើក ក្អួត លើសឈាម ប្រមេះគ្រាប់ មួល។
-ផ្លែ៖ ឈាមតាមជើងធ្មេញ មួល។
-គ្រាប់៖ ត្អើក។
-ឫស៖ ក្ដៅក្នុង ស្រេកទឹក។
កំរិតប្រើ៖
-(ស្ងួត)10g-30gស្ងោរផឹកក្នុង១ថ្ងៃ។
-(ស្រស់)30g-50gស្ងោរផឹកក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។