ឱសថបុរាណធម្មជាតិ
រូបភាព
គុណប្រយោជន៍របស់ដើមចេកសម្រាប់សុខភាព
១. ជំងឺទឹកនោមផ្អែម៖ ដើមចេកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីនB6 សម្រាប់ជួយគ្រប់គ្រងនូវការផលិតអេម៉ូក្លូប៊ីន និងអាំងស៊ុយលីន។ វាជួយកាត់បន្ថយកម្រិតជាតិស្ករដែលមាននៅក្នុងឈាមរបស់អ្នក។
២.ដំបៅក្រពះ៖ ជាតិសរសៃដែលមាននៅក្នុងដើមចេក អាចជួយព្យាបាលបញ្ហារលាកដំបៅក្រពះនិងក្រហាយទ្រូង សូមទទួលទានទឹកដើមចេក ៣ដងក្នុងមួយសប្តាហ៍ដើម្បីប្រឆាំងនិងជាតិអ៊ីស្តាមីន។
៣. ការពារក្រួសតម្រងនោម៖ ដោយសារតែសារជាតិទឹកនិងសារជាតិសម្ខាន់ៗមួយចំនួនទៀតដែលស្ថិតក្នុងដើមចេក អាចជួយការពារអ្នកពីបញ្ហាគ្រួសក្នុងក្រលៀននិងតម្រង់នោម។
៤. ការឆ្លងមេរោគតាមផ្លូវទឹកនោម៖ ដើមចេកអាចជួយអ្នកក្នុងការការពារនូវជម្ងឺទឹកនោមផ្អែម ជួយពន្លឿនដល់ការផលិតទឹកនោម និងកាត់បន្ថយនូវភាពមិនស្រួលដល់ដំណើរការទឹកនោម។ អ្នកគួរតែពូតដើមចេកដើម្បីយកទឹករបស់វាមកទទួលទាន ក្នុងមួយសប្តាហ៍ពី ២ ទៅ ៣ដងតាមរូបមន្តដែលនឹងបង្ហាញនៅខាងក្រោមអត្ថបទ។
៥. ការទល់លាមក៖ វត្តមានរបស់សារជាតិសរសៃ មិនត្រឹមតែអាចជួយអ្នកក្នុងការសម្រកទម្ងន់នោះទេ វាថែមទាំងអាចជួយទប់ស្កាត់និងកាត់បន្ថយនូវអាការៈទល់លាមកបានថែមទៀតផង។
៦. សម្រកទម្ងន់៖ នៅក្នុងដើមចេកសម្បូរទៅដោយសារជាតិសរសៃ វាអាចជួយបន្ថែមនូវអារម្មណ៍ឆ្អែតសម្រាប់អ្នកបាន។
* រូបមន្តធ្វើភេសជ្ជៈដើមចេក
គ្រឿងផ្សំ៖ បណ្តូលដើមចេក ១ចាន ទឹកមួយចាន ក្រូចឆ្មារ ១ចំហៀង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងអំបិល ១ចិប។
វិធីធ្វើ និងប្រើប្រាស់៖
-សកស្រទាប់បណ្តូលដើមចេករហូតដល់ស្រទាប់ដែលខ្ជី ហើយហាន់វាជាដុំឬជាកង់តូចៗ
-ត្រាំដើមចេកក្នុងទឹកដែលមានច្របាច់ក្រូចឆ្មារមួយចំណិតតូច រយៈពេល១ម៉ោង ដើម្បីឱ្យវារាងទន់បន្តិច ក្រោយមកកិនវាជាមួយនឹងទឹកឱ្យបានម៉ត់ល្អ
-ប្រើចង្កឹះមួយមកត្បាល់ ដើម្បីយកសរសៃដើមចេកចេញ រួចបន្ថែម ទឹកឃ្មុំ ទឹកក្រូចឆ្មារ និងអំបិលចូល
-កូរវាឱ្យបានសព្វចូលគ្នា ហើយអ្នកក៏អាចបន្ថែមដុំទឹកកកមួយចំនួនផងដែរ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។