ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្គាល់ទេបងប្អូន? រុក្ខឱសថមួយនេះផ្សះរោគសម្បើមណាស់!

25-Apr-2019 03:59 PM

រូបភាព


ដោយ: Uddam

រុក្ខឱសថ៖ ពង្រ
លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទដើមឈើធំ មានកំពស់រហូតដល់៣០ម។

Image may contain: tree, sky, plant, cloud, outdoor and natureImage may contain: tree, sky, plant, outdoor and natureImage may contain: plant, tree, outdoor, nature and food
ស្លឹក ៖ ប្រភេទស្លឹកបក្សីដុះជាគូ ពី២-៤គូ ភាគច្រើន ៣គូ ស្លឹកគ្មានទងរាងពងក្រពើ ឬ ពងក្រពើទ្រវែង ១៨ស.ម មានរោមនៅខាងក្រោម។

Image may contain: plant, nature and outdoorImage may contain: plant, outdoor and natureImage may contain: plant, tree, outdoor and natureImage may contain: plant, tree, flower, outdoor and natureផ្កា ៖ ដុះជាចង្កោមប្រវែង១៥-១៨ស.ម មានកូនស្លឹក ៥-៦សន្លឹកនៅខាងចុង។

Image may contain: plantImage may contain: flower, plant and natureImage may contain: plant, flower and natureImage may contain: sky, outdoor and nature

ផ្លែ ៖ ទំហំប៉ុនចុងម្រាមដៃ រាងមូលទ្រវែង ២-៥ស.ម សំបកគ្រើមៗ។

Image may contain: plant and foodImage may contain: foodImage may contain: food

កន្លែងដាំដុះ ៖ ពង្រមានពូជមកពីឥណ្ឌា និងមានដាំនៅ ឡាវ ថៃ កម្ពុជា និងវៀតណាម។ គេ យកមកដាំក្នុងភូមិ ឬមានដុះខ្លួនឯងនៅក្នុងព្រៃ។

Image may contain: plant, flower, outdoor and natureImage may contain: plant, nature and outdoor

ផ្នែកប្រើប្រាស់ ៖ សំបកដើម និងប្រេងគ្រាប់។ សំបកដើមយកបានគ្រប់រដូវ ផ្លែយកបាននៅខែ ១០-១១ ហាលក្រៀមវៃយកសំបកក្រៅ និងសាច់ចេញ យកគ្រាប់ក្នុងទុកប្រើ។

Image may contain: plant, tree, outdoor and natureរសជាតិ ៖ ផ្លែមានរសជាតិជូរ អាចប្រើជាម្ជូរបាន។

Image may contain: fruit and foodImage may contain: fruit and foodImage may contain: foodImage may contain: food

សមាសធាតុគីមី ៖ គ្រាប់មាន Glucosid, Cyanogenetic ក្រពីងគ្រាប់មាន ៥៨-៦០% ជាតិ ប្រេងពណ៍ស-លឿង រសល្វីងក្នុងជាតិប្រេងនេះមាន០.០៣% និងក្នុងផ្លែទាំងមូល មាន ០.៦២% Acid Cyanhydric។

No photo description available.Image may contain: fruit and foodImage may contain: food

ការព្យាបាល ៖ សំបកដើមកិនអោយម៉ត់ ឆុងទឹកក្ដៅផឹក ព្យាបាលគ្រុនចាញ់។ យកសំបកដើម ត្រាំទឹក លាងអង្ករបុកអោយម៉ត់ភក់ៗ បិតកន្លែងហើម កើតពិសបូស ដែលពុំមាន ខ្ទុះ។ គ្រាប់ផ្លែកិនជាម្សៅលាបលើមុខរបួស។ ប្រេងគ្រាប់ព្យាបាលកមរមាស់ និង រមាស់បណ្ដាលមកពីជាតិផ្សិត បំបាត់អង្គែក្បាល និងធ្វើអោយដុះសក់។

Image may contain: outdoorNo photo description available.Image may contain: foodសំបកដើមផ្សំជាមួយថ្នាំផ្សេងទៀត ព្យាបាលឫសដូងបាត ស្បូនស្រុត រលាកក្រ ពះ។ល។
សំបកដើមដុសជាមួយទឹកអង្ករ លាបរបួសឆ្កែខាំ។

Image may contain: tree and outdoor

កម្រិត និងរបៀបប្រើ ៖ សំបកដើម ២០-៣០ក្រាមដាំទឹកផឹក។ លាបខាងក្រៅតាមចំនួនសមល្មម។

Image may contain: plant, tree, flower, outdoor and nature

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។