ឱសថបុរាណធម្មជាតិ
បាយម៉ាត ជាឱសថដ៏អស្ចារ្យដែលយើងមិនសូវស្គាល់! ជួយព្យាបាលជំងឺក្រពះ ដំបៅពោះវៀន ហើមសន្លាក់ រមាស់ស្បែកពងបែក ឃាត់ឈាម
រូបភាព
បាយម៉ាត ជាឱសថដ៏អស្ចារ្យដែលយើងមិនសូវស្គាល់! ជួយព្យាបាលជំងឺក្រពះ ដំបៅពោះវៀន ហើមសន្លាក់ រមាស់ស្បែកពងបែក ឃាត់ឈាម!ជួយចែកគ្នាដឹងផង!
*ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក ។
*ការព្យាបាលៈ ជំងឺក្រពះ មិនរលាយអាហារ ចុកពោះ ដំបៅក្រពះ ដំបៅពោះវៀន គ្រុនក្តៅហើមសន្លាក់ ជំងឺឆ្អឹងហើមសន្លាក់ គ្រុនចាញ់។
*កំរិត និងរបៀបប្រើៈ ស្លឹកកិនជាទឹក កំរិតពី ២ទៅ៤ មីលីលីត្រ ឬ ម្សៅស្ងួតពី ២ទៅ៤ក្រាម ផឹកសំរាប់ព្យាបាលរោគក្រពះ ចុកពោះ គ្រុន និងដំបៅពោះវៀន។
-រុក្ខជាតិទាំងមូល ហាលស្ងួត១២ក្រាម ដាំទឹក១លីត្រផឹកព្យាបាលទាល់ចុកខ្នង ឈឺពោះក្រោយពេលឆ្លងទន្លេ ចុកពោះក្រោយមករដូវ គ្រុនឈឺពោះមកពីរាគ គេងមិនលក់ លើសឈាម។
-ស្លឹកស្រស់បុក ឬកិនសំរាប់ប្រើបំពោបលើសន្លាក់ និងជំងឺឆ្អឹង បិតជួយឈាត់ឈាម។
-ដាំងូតបំប៉នស្បែក ឲ្យស្រស់ស្រាយ បំបាត់រមាស់។
-ទឹកស្លឹកកិនផឹកពី២០ទៅ៦០ មីលីលីត្រ សំរាប់ព្យាបាលគ្រុនចាញ់ និងសំរាប់បន្តក់ដាក់ភ្នែក ករណីឈឺភ្នែក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។