ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជំងឺនេះពិតជាសាហាវ ! នេះជាវិធីផ្សំថ្នាំធម្មជាតិដើម្បីព្យាបាលជំងឺមាន់ដង្កោរែក ឬញូវកាស !

28-Apr-2019 10:23 PM

រូបភាព


ដោយ: Uddam

មាន់កើតជំងឺដង្កោកាច់ឫញូវកាសតើគួរព្យាបាលឫសំលាប់ចោល??

វីរុសនេះ អាចមាននៅក្នុងខ្លួនមាន់រាប់ខែណោះទោះជាមាន់ជាពីជំងឺយ៉ាងណាក៏ដោយ បើទុកវាធ្វើពូជ វានឹងចំលងវីរុស(ជំងឺដង្កោកាច់)ទៅមាន់ផ្សេងទៀតបាន។ខាងក្រោមនេះជាវិធីផ្សំថ្នាំធម្មជាតិព្យាបាលជំងឺមាន់ដង្កោកាច់ឬញូវកាសនេះ៖

+វត្ថុធាតុដើម៖

-ដើមប្រមាត់មនុស្ស ០.៥ខាំ

-អំបិល១ស្លាបព្រា

-វល្លិ៍ពេជ្រ ០.៥ខាំ

-ប្រក់ផ្លែ០.៥ខាំ

-គល់ស្លឹកគ្រៃ០.៥ខាំ។វិ

+វិធីធ្វើ និងប្រើប្រាស់៖យកធាតុដទាំងអស់រំងាសទឹកបីយកទឹកមួយ ហើយទុកវាឱ្យត្រជាក់ រួចយកទៅបញ្ច្រក ឬលាយចំណីឱ្យមាន់ស៊ី។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត