ឱសថបុរាណធម្មជាតិ
រូបភាព
ស្មៅអណ្តាតពស់ អាចជួយព្យាបាលជំងឺកាចសាហាវបានជាច្រើនមុខព្យាបាលរលាកបំពង់ក ដុំពកមហារីករលាកខ្នែងពោះវៀន ធ្លាក់ស ពងខ្ទុះលើស្បែក ពស់ចឹក!
*ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល ប្រើស្រស់ ឬស្ងួត។*ការព្យាបាល៖ សម្រាប់ព្យាបាលរលាកអាមីដាល រលាកបំពង់ក រលាកទងសួត ដុំពកមហារីកដែលទើបកើត រលាកខ្នែងពោះវៀន គ្រុនចាញ់ គ្រុនពោះវៀន រលាកតាមផ្លូវនោម ពស់ចឹក រលាកទឹកក្តៅ។
*កម្រិតប្រើ៖
-រុក្ខជាតិទាំងមូល ប្រើស្រស់ ឬហាលថ្ងៃឲ្យស្ងួត ទុកប្រើ
-១៥-៦០ក្រាមដាំទឹក១លីត្រហូប
-គេយកវាស្រស់ទៅបុកសម្រាប់លាប ឬបិតបំពោកព្យាបាលរបួសបោកទង្គិច ពងខ្ទុះលើស្បែក ពស់ចឹក រលាកទឹកក្តៅ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ