ឱសថបុរាណធម្មជាតិ
ឱសថបុរាណខ្មែរធម្មជាតិជួយថ្នាំប៉ូវកំលាំង ទាស់អត់ទឹកដោះ កូនខ្ចីឫសដូងបាត ស្បូន ថ្នាំផ្សះ
រូបភាព
រុក្ខឱសថ៖ ភ្លូបាត
លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទឈើតូច មែកខ្ចីមានរោមក្រាស់ មានកំពស់ត្រឹមតែ1,5ម។ ឫសរបស់វា ពណ៍កាហ្វេ របកៗ កប់ផ្កេកក្រោមស្រទាប់ដី ប្រហែលជំរៅ 20ស.ម លាតសន្ធឹង យ៉ាងវែង។
ស្លឹក ៖ រាងពងក្រពើ ទ្រវែងមានប្រវែង 30ស.ម នៅខ្ចីមានរោមទាំងសងខាង ពេលចាស់ មានរោម តែខាងក្រោម ទងស្លឹកប្រវែង ២ស.ម។
ផ្កា ៖ ពណ៍លឿងស្រស់ ដុះពីលើទងស្លឹក។
ផ្លែ ៖ ផ្លែចេញពីផ្កា មានស្រទាប់រាងមូល (តូចជាងផ្លែភ្លូធំ)។
កន្លែងដាំដុះ ៖ ដុះតាមជើងភ្នំ ដីល្បាយខ្សាច់ ខ្ពង់រាប។
ផ្នែកប្រើប្រាស់ ៖ ឫស។
ការព្យាបាល ៖ -ឫស ធ្វើថ្នាំប៉ូវកំលាំង ទាស់អត់ទឹកដោះ កូនខ្ចីឫសដូងបាត ស្បូន ថ្នាំផ្សះ។
កម្រិត និងរបៀបប្រើ ៖ ពី ១០-៣០ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។