ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល៖ ក្អករ៉ាំរ៉ៃ
គ្រឿងផ្សំ៖ ក្រូចសើច និងស្ករសត្នោត (brown sugar)
វិធីធ្វើ និងប្រើប្រាស់៖
-ជ្រើសរើសក្រូចសើចដែលមិនខ្ចីពេក មិនទុំពេក លាងទឹកឱ្យស្អាត ហើយហាន់ជាចំណិតៗ (ដូចក្នុងរូប)
-រួចដាក់ស្ករសត្នោត (brown sugar) ពីលើ បរិមាណ ១/៣ នៃក្រូចសើចជាការស្រេច
-ដាក់ត្រាំល្បាយនេះចោល រយៈពេល ១អាទិត្យ ទៅ ១ខែ ទឹកថ្នាំនឹងចេញពីស្ករ និងក្រូចសើច
-បងប្អូនអាចរក្សាទុកក្នុងទូទឹកកកបានច្រើនខែ ហើយយកមកប្រើប្រាស់ពេលត្រូវការ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត