ឱសថបុរាណធម្មជាតិ
បងប្អូនមានដឹងអត់ថា! កន្ទួតព្រៃជាឱសថធម្មជាតិដ៏ពូកែម្យ៉ាងជួយព្យាបាលជំងឺអ្វីបានខ្លះ???
រូបភាព
រុក្ខជាតិ: កន្ទួតព្រៃ
ផ្នែកប្រើប្រាស់: ប្រើផ្លែ ស្លឹក សំបកដើម ឫស ផ្កា។
កន្លែងដាំ: ដុះដោយខ្លួនឯងនៅក្នុងព្រៃ ដែលមានពន្លឺថ្ងៃ។
លក្ខណៈរុក្ខជាតិ: ជាប្រភេទរុក្ខជាតិដើមតូច មានកំពស់ពី ៥-៧ម៉ែត្រ។ ស្លឹក រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ។ផ្កា តូចៗ ពណ៌លឿង ក្រអូប ចេញពីប្រគាបស្លឹក ចេញផ្កានៅខែ ៤-៥។ ផ្លែ មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ។ រសជាតិ ផ្អែម ល្វីង ជូ ចត់។
ការព្យាបាល៖
-ផ្លែខ្ចី ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក។
-ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេសច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង ខ្យល់ចាប់ រាក់ស៊ីធ្មេញ។
-ផ្លែក្រៀម ព្យាបាលរាគ បណ្តាលមកពី ពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម។
-សំបកដើម ព្យាបាល រាគ និងរបួស (ផ្សះ)។
-ឫស ព្យាបាល គ្រុនក្ដៅ គ្រុនឈាម។
-ស្លឹក ដាំងូត សំរាប់ព្យាបាលគ្រុន។
-ផ្កា ព្យាបាលគ្រុនក្ដៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ