ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
បងប្អូនណាដែលកោសឬជប់ខ្យល់រួចហើយ សូមកុំញ៉ាំកាហ្វេអោយសោះ ព្រោះអាចនឹងប្រតិកម្មទៅជា រងារញ័រញាក់ភ្លាមៗរឹងថ្គាម ជាមិនខាន។បើបងប្អូនជួបស្ថានភាពដូចនេះសូមធ្វើតាមវិធីខាងក្រោម៖
ទៅក្តិចយកត្រួយឈូកទើបនឹងដុះចេញពីទឹក7ត្រួយ(យកត្រួយក្តោមមិនទាន់រីកជាស្លឹក)រួចកាត់វាខ្លីៗដាក់កំឡោចក្នុងឆ្នាំងដី(បើមាន) ឬឆ្នាំងធម្មតា ឲ្យខ្លោចទៅជាធ្យូង រួចលើកចេញចេញទុកត្រជាក់បន្តិច សឹមចាក់ទឹកស្អាតចូលប្រហែលមួយកែវ។
យកស្បែត្រងយកតែទឹកមកពិសារអោយអស់មួយមួយកែវវែងនោះ បងប្អូននឹងឈប់រងារញ័រញាក់ឈប់រឹងថ្គាមបន្ទាប់ពី15នាទីក្រោយមក។
សូមបញ្ជាក់៖ បងប្អូនដែលកើតខ្យល់ ពេលកោសឬជប់ហើយ ហាមដាច់ខាតទៅងូតទឹក,ពិសារសាច់គោ,ពិសារទឹកកក-ល-។