ឱសថបុរាណធម្មជាតិ
តែល្ហុងជួយលាងសម្អាតជាតិខ្លាញ់ពោះវៀនឱ្យល្អឥតខ្ចោះ អាចជួយបំបែកក្រួសក្នុងថង់ទឹកប្រមាត់ ឡើងជាតិអាស៊ីតអ៊ុយរិច កុមារអាចផឹកបាន!
រូបភាព
ព្យាបាល៖ សម្អាតជាតិខ្លាញ់ពោះវៀនឱ្យល្អឥតខ្ចោះ អាចជួយបំបែកក្រួសក្នុងថង់ទឹកប្រមាត់ ឡើងជាតិអាស៊ីតអ៊ុយរិច
គ្រឿងផ្សំ៖ ល្ហុង ស្លឹកតើយ
វិធីធ្វើ៖
–យកផ្លែល្ហុង១ផ្លែចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម
– ដាក់ដាំទឹក២លីត្រឲ្យពុះរួចដាក់ល្ហុងចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី (អាចដាក់ស្លឹកតើយ (ស្លឹកតយ) ចូលតាមចំណង់ចំណូលចិត្ត)
–បន្ទាប់មក អ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុក ឬផឹកមិនបាច់ឆុងជាមួយតែក៏បាន។
វិធីប្រើប្រាស់៖
-រយៈពេល៥នាទីរួចស្រង់យកកាកតែចេញ ហើយអ្នកអាចពិសាវាជាប្រចាំបាន
-ចំណែកឯទឹកដែលនៅសល់យើងអាចរក្សាទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ
-ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន
-រយៈពេល២សប្តាហ៍អ្នកនឹងទទួលបានផលល្អ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។