ឱសថបុរាណធម្មជាតិ
ននោងប្រហើរ ឬននោងមូលជាឱសថធម្មជាតិដ៏ពូកែជួយព្យាបាលជំងឺទាំងនេះ ដែលអ្នកមិនធ្លាប់បានដឹង!
រូបភាព
រុក្ខជាតិ: ននោងប្រហើរ ឬ ននោងមូល
ផ្នែកប្រើប្រាស់: ផ្លែ ស្រកីសាញ ស្លឹក គ្រាប់ ឫស និងដើម។
កន្លែងដាំដុះ: ដាំជាបន្លែ។
រសជាតិ: ផ្អែមតិចៗ។
-ផ្លែខ្ចី: លាប់កញ្រ្ជិល (យកជន្លេន៧ ដាក់ក្នុងផ្លែដុត ពូតយកទឹកផឹក)
-ស្រកីសាញ: ពេលទុំ សំរាប់ណែនទ្រូង អោយចេញទឹកដោះ ឈឺស្ពឹក រមួលក្រពើ (មែកមន + សាញននោង + ថ្នាំចិនសែ ឆេងកៅ)។
-ស្លឹក: ក្អកមាន់ ក្តៅខ្លួន គ្រុនឈាម (ដោយយកស្លឹកននោងស្រស់ចំនួនពី ៣០-៦០ក្រាម បុកជាមួយធ្យូងប៉ុនមេដៃ ៧ដុំ ពូតយកទឹកលាយស្ករបន្តិចផឹក)។
-គ្រាប់: ក្អកមានស្លេស៍ ព្រូន បញ្ចុះទឹកនោម។
-ឫស: រលាកច្រមុះ ហៀសំបោរ។
-វល្លិ៍: ឈឺខ្នង ក្អករលាកច្រមុះ រលាកទងសួត។
របៀប និងកំរិតប្រើប្រាស់៖ រុក្ខជាតិក្រៀម ប្រើពី ៥-១០ក្រាម ក្នុង ១ថ្ងៃ៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ