ឱសថបុរាណធម្មជាតិ
រូបភាព
ឈ្មោះខ្មែរ៖ ព័ន្ធធ្លុង
លក្ខណៈរុក្ខជាតិ ៖ ជាគុម្ពព្រឹក្ស មានកំពស់ពី ២-៤ម៉ែត្រ។
ស្លឹក ៖ ដុះឆ្លាស់ទង រាងជាស៊ុត នៅគែមស្លឹកមានធ្មេញរណារ ចុងស្លឹកមានធ្មេញរណារ ធំៗ ស្លឹកមានខ្នាយស្ទបងាយជ្រុះ។
ផ្កា ៖ កញ្ចុំផ្កា ចេញតាមប្រគាបស្លឹក ជាចង្កោមមាន ២-៣ ប្រវែង ១-២ស.ម ផ្កាពណ៍ បៃតងភាវ ពេលរីកពណ៍ក្រហមស្រស់។
ផ្លែ ៖ មានរាងមូលវែងដូចខ្សែពួរដែលគេវេញចូលគ្នា។ ផ្លែពេលទុំពណ៍ខ្មៅ។
កន្លែងដាំដុះ ៖ ដុះតាមជាយព្រៃ ជើងភ្នំ។
ផ្នែកប្រើប្រាស់ ៖ ដើម ឫស ផ្លែ។
សមាសធាតុគីមី ៖ សំបកមានផ្ទុក Phytosterol, acid hydroxycarboxylic, curcumin, saponin anilide, phlobotannin និង lignin.
ការព្យាបាល ៖ -ដើម ឫស ព្យាបាលរាគ មួល ទំលាក់ស្លេស្ម៍ រលាកក្រពះ ពោះវៀន លើក កម្លាំង។
-ផ្លែ ព្យាបាលឈឺពោះ ក្រពះអាហារ រលាកពោះវៀន ស្លេស្ល៍ ជំងឺព័ន្ធធ្លុង (ហើម ពេញខ្លួន) ហើមពោះ រាគមួល គ្រេចហើម។
កម្រិត និងរបៀបប្រើ ៖ ស្ងួតប្រើពី ១៥-២០ក្រាម ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។