ឱសថបុរាណធម្មជាតិ
វិធីតែស្លឹកទៀបបារាំងដើម្បីព្យាបាលមហារីក ទឹកនោមផ្អែម ឈឺសន្លាក់ឆ្អឹង និងជម្ងឺរលាកផ្សេងៗទៀត!!
រូបភាព
+គ្រឿងផ្សំ៖
-ស្លឹកទៀបបារាំង៤០សន្លឹក (កុំយកស្លឹកចាស់ពេក) និងទឹកស្អាត១លីត្រ
-យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត
កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ។
និងប្រសិទ្ធិភាពរបស់វា។
*វិធីធ្វើ៖
-ដាក់ដាំទឹក១លីត្រឲ្យពុះ
-ពេលពុះភ្លាមដាក់ស្លឹកទៀបចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល២០នាទី ពណ៌វានឹងក្លាយទៅជាត្នោតចាស់ ឬដូចតែធម្មតា។
-ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបាន។
-ត្រូវផឹកទឹកនេះឲ្យបានជាប់រយៈពេល៣០ថ្ងៃ និងផឹក៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ ហាមខកខាន តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
-ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺនៅមាន ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនរយៈពេល៣០ថ្ងៃ ត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
*សម្រាប់អ្នកដែលចង់ថែទាំសុខភាព៖ អាចផឹក១កែវក្នុង១ថ្ងៃ ៣០នាទីមុនពិសារបាយ ហើយ៥ថ្ងៃក្នុងមួយអាទិត្យ ហើយមិនត្រូវលាយជាមួយតែអ្វីផ្សេងនោះទេអាចធ្វើឲ្យវាឆុងគ្នា។
សូមចែករំលែកបន្តដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ ខ្មែរ សុវណ្ណភូមិ