ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្លឹកតើយ រុក្ខជាតិស្លឹកដែលឱ្យប្រយោជន៍ច្រើនចំពោះសុខភាព តែមិនសូវមានអ្នកចាប់អារម្មណ៍ដឹង!

03-May-2019 03:07 PM

រូបភាព


ដោយ: Uddam

ស្លឹកតើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីរឿងនេះ…

Image may contain: plant, outdoor and natureImage may contain: drink and plantImage may contain: plant, drink and food

ស្លឹកតើយ អាចយកមកលាយក្នុងអាហារ ដើម្បីឱ្យមានក្លិនឈ្ងុយ គួរឱ្យចង់ទទួលទាន ថែមទាំងជួយបន្ថែមពណ៌ឱ្យនំចំណីផ្សេងៗ និងមានគុណសម្បត្តិផ្នែកថ្នាំ ល្អចំពោះសុខភាព…។

2 (1)No photo description available.Image may contain: plant and food

+ស្លឹកតើយ ១០០ក្រាម ផ្តល់ថាមពល ៣៥ គីឡូកាឡូរី និងមានគុណប្រយោជន៍ផ្នែកអាហារ ជាច្រើនដូចជា៖

-ទឹក ៨៥,៣ ក្រាម-ការបូអ៊ីដ្រាត ៤,៦ ក្រាម-ប្រូតេអ៊ីន ១,៦ ក្រាម-ខ្លាញ់ ០,៨ ក្រាម-កាកសរសៃ ៥,២ ក្រាម

2 (3)Image may contain: foodImage may contain: indoor

-កាល់ស្យូម ១២៤ មិល្លីក្រាម-ផូស្វ័រ ២៧ មិល្លីក្រាម-សារធាតុដែក ០,១ មិល្លីក្រាម-បេតាខារ៉ូទីន ២,៩៨៧ មិល្លីក្រាម-វីតាមីន B2 ០,២០ មិល្លីក្រាម

2 (4)Image may contain: plant, outdoor and natureImage may contain: coffee cup and drink

-ណៃអាស៊ីន ១,២ មិល្លីក្រាម-វីតាមីនC ៨ មិល្លីក្រាម

2 (5)Image may contain: drinkImage may contain: plant, drink, nature and outdoor+ស្លឹក៖ ប្រើជាថ្នាំបំប៉នបេះដូង ព្រោះស្លឹកតើយ អាចជួយកាត់បន្ថយអត្រាការលោតរបស់ចង្វាក់បេះដូង ឱ្យដំណើរការបានយ៉ាងល្អ។ វិធីទទួលទានគឺ យកស្លឹកស្រស់លាយក្នុងអាហារទទួលទាន ឬ យកស្លឹកស្រស់កិនយកទឹកពិសា ១ដង ២-៤ស្លាបព្រាបាយ ព្រោះវាអាចជួយបំបាត់ការស្រេកទឹក បន្ថយកម្តៅបាន និងជួយឱ្យត្រជាក់បំពង់ក។

12938278_1040417976004104_1017312076992870556_nImage may contain: plant and food

2 (6)

-ប្ញស ឬដើម៖ ប្រើព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។ វិធីទទួលទានគឺ យកប្ញស ១ក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ ព្រឹក-ល្ងាច ហើយក៏អាចប្រើធ្វើជាថ្នាំបញ្ចុះទឹកនោមបានដែរ ដោយយកដើមតើយ ១ដើម ឬ ប្ញសរបស់វា កន្លះក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ។ វាអាចជួយកែខៃអាការអស់កម្លាំង កម្ចាត់ជាតិពុល និងប៉ូវកម្លាំង។

2 (7)Image may contain: foodImage may contain: foodImage may contain: drink and indoorImage may contain: drinkImage may contain: drink

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។