ឱសថបុរាណធម្មជាតិ
រូបភាព
លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទឈើរស់បានយូរឆ្នាំ មានកំពស់ពី១៥-២០ម។
ស្លឹក ៖ ខាងលើរលោង ពណ៌បៃតងចាស់ ខាងៗពណ៌បៃតងភា្លវ រាងពងក្រពើរៀវគល់ស្រួចចុងដុះឆ្លាស់
ទង។ នៅលើស្លឹកចាស់មានពកៗ (ដង្កូវរស់នៅខាងក្នុង)ទងស្លឹកមានប្រវែងពី៤-១០សម បណ្ដោយស្លឹកប្រវែងពី១០-២០សម ទទឹងពី៦-១០សម គែមស្លឹករលោង។
ផ្កា៖តូចៗចេញជាចង្កោម បណ្ដាក់គ្នាជាគូគ្របដោយស្រទាប់ដូចស្រកា រួចក្លាយជាផ្លែ។
ផ្លែ ៖ ចេញជាចង្កោមពីមែក និងដើម ផ្លែរាងមូល ពេលទុំពណ៌ក្រហម មានសត្វមមង់នៅខាងក្នុងផ្លែ។
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯង តាមវាលរាប ឬគេដាំជាម្លប់។
ផ្នែកប្រើប្រាស់ ៖ ប្រើជ័រ ស្លឹក សំបកដើម
–ជ័រ យកពីសម្បកដើម ស្លឹកប្រើស្រស់ឬហាលក្រៀម ឬដុតកិនជាម្ស៉ៅសន្លឹកដែលមានកំពស់សំបុកដង្កូវល្អ
–សំបកដើម កោសសំបកក្រៅចោល ហាន់អោយស្ដើងហាលអោយក្រៀម។
រសជាតិ៖ មានជាតិ ផ្អែម ចត់ ធាតុត្រជាក់។
ការព្យាបាល៖ -យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ អោយចេញទឹកដោះច្រើន រាគ។
–ជ័រលាយជាមួយកំបោរលាបពីក្រៅ រមាស់កើតអាត់ បូស ព្យាបាលរលាក។
–ស្លឹក ព្យាបាល ឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្រ្តីឆ្លងទន្លេ អត់ទឹកដោះ។
–ឬស ព្យាបាលរាគមូល។
–ជ័រ របស់ឬស ព្យាបាលទឹកនោមផ្អែម។
–ស្លឹកធ្វើជាម្ស៉ៅលាយទឹកឃ្មុំ ព្យាបាលប្រម៉ាត់។
–ផ្លែ ព្យាបាលមករដូវមិនទៀង។
–ជ័រព្យាបាលឬសដូងបាត
ព្យាបាលឈឺក្រពះ គ្រុនពោះវៀន បន្សាបពុល និងពស់ចឹក
–ឈឺក្បាល គេយកជ័រលាបលើក្រដាស បិតសៀតផ្កា សងខាង។
–រលាក យកជ័រលាយផ្អែកស ពងមាន់ លាបលើក្រដាសបិតលើរលាក។
–កូនក្មេងរមាស់យកស្លឹកខ្ចី បិតពីលើរមាស់។
–មុខមានមុនក្រហមៗ យកស្លឹកដែលមានពងដង្កូវ ដាំទឹលឆ្ពុងរាល់ថ្ងៃ។
–ស្ត្រីឆ្ងងទន្លេហើយអត់ទឹកដោះ យកមែក ស្ពឹក សម្បក ១០-២០ក្រាម ដាំទឹកផឹក ឬដាំជាមួយល្ហុងខ្លី ជើងជ្រូកហូប។
–យកផ្លែល្វា ផ្លែខ្នុរខ្ចី ឬផ្កា ហាន់អោយតូចដាំជាបបរ ជាមួយបាយដំណើប ឬសួរស៊ីចេញទឹកដោះ។
–គ្រុនចាញ់អោយយកស្លឹកដែលជ្រុះ ធ្លាក់ក្នុងភក់ រើសលាងអោយស្អាត ហាលអោយស្អាត។ ហាន់អោយល្អិតលីងអោយឆ្ងុយចំនួន១០០ក្រាម ដាំទឹកផឹក ព្រឹក ល្ងាច រហូតដល់៥ថ្ងៃ។
–ជ័រ លាយជាមួយទឹកឃ្មុំ ផឹកមុនពេលចូលដេក ព្យាបាលហឺត។
Credit: មន្ដអាគម និង ឱសថបុរាណ