ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

សូមស្វែងយល់ពីគុណប្រយោជន៍របស់រកា ដែលបងប្អូនខ្លះធ្លាប់លឺតែឈ្មោះ !!

03-May-2019 06:22 PM

រូបភាព


ដោយ: Uddam

ឈ្មោះវិទ្យាស្ត្រ៖Bombax insigne Wall.
លក្ខណៈរុក្ខជាតិ៖ជាឈើធំមានកំពស់ពី២០-៣០ម តែងរង្គោះស្លឹកតាមរដូវ។ ដើមគ្របទៅដោយបន្លារាងសាជី។
ស្លឹក៖ស្លឹកទន់រាងកង្ហាមានកូនស្លឹក ៣-៧រាងផ្លែលំពែងទ្រវែងប្រវែង១០-២០សម។


ផ្កា៖ផ្កាធំៗប្រវែង៨-១០សម ពណ៌ក្រហមស្រស់ ចេញមុនពេលលាស់ត្រួយ។
ផ្លែ៖ផ្លែប្រវែង១០-១៥សម សំបករឹងរាងទ្រវែងសំយ៉ុងចុះក្រោម មាន៥សន្ទះបណ្ដោយផ្លែ ព្រមទាំងមានរោមដូចសូតពណ៌ស មានគ្រាប់ច្រើនប្រវែង៧-៨មម រាងដូចស៊ុតរុំដោយសំឡីពណ៌ស។


កន្លែងដាំដុះ៖ជារុក្ខជាតិដុះដោយខ្លួនឯងតាមតំបន់ទំនាប ដីទួល ដីភ្នំ នាព្រៃរបោះនិងជាយព្រៃ។
ផ្នែកប្រើប្រាស់៖ឬស ផ្លែ ផ្កា សំបកដើម ស្លឹក គ្រាប់ ជ័រ។
សមាសធាតុគីមី ៖ មិនទាន់មានការស្រាវជ្រាវនៅឡើយ។


ការព្យាបាល៖ឬស សម្រាប់ព្យាបាល រាកមូល ប្រមេះទឹកបាយ និងឈឺសន្លាក់ឆ្អឹង ដាំទឹកផឹកកំរិត ១០-២០ក្រាម ក្នុង១ថ្ងៃ។
-ផ្កាក្រៀម ដាំទឹកផឹកព្យាបាលរាក មួល ក្នុងកំរិត ២០-៣០ក្រាម ក្នុង១ថ្ងៃ។
-សំបកដើម ដាំទឹកផឹក ប្រើជាថ្នាំសម្រាប់ឃាត់ឈាម និងធ្វើអោយនោមច្រើនប្រើកំរិត១០-២០ក្រាម ក្នុង១ថ្ងៃ។
-ស្លឹក ព្យាបាលនោមទាស់។


-ជ័រ ចេញពីដើមសម្រាប់ព្យាបាល រាក មូល គ្រុនក្ដៅ ឈាមរដូវធ្លាក់ច្រើនខុសប្រក្រតីកំរិតប្រើ៤-៨ក្រាម ក្នុង១ថ្ងៃ។
-គ្រាប់ៗប្រើជាថ្នាំធ្វើអោយចេញទឹកដោះច្រើន ប្រមេះទឹកបាយ រលាកប្លោកនោមរ៉ាំរ៉ៃបុកបំបែករួចដាំទឹកផឹកកំរិត ១០-២០ក្រាម ក្នុង១ថ្ងៃ។

ប្រភព៖មន្ដអាគម និង ឱសថបុរាណ