ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្លែពោធិ៍ ជួយព្យាបាលហឺត រោគសើរស្បែកផ្សេងៗទៀត !!

05-May-2019 10:38 PM

រូបភាព


ដោយ: Uddam

ស្លឹកពោធិនិងត្រួយព្យាបាលរោគសើរស្បែក និងជំងឺស្ត្រីក្រោយឆ្លងទន្លេ(ទាស់)។ស្លឹកចាស់ៗ ដាំទឹកផឹកព្យាបាលក្អួត ឯស្លឹកខ្ចីៗ(ត្រួយ) ប្រើជាថ្នាំបន្ទន់លាមក ឬបុក បិតលើកែងជើងដែល ប្រេះ។
-ផ្លែជួយរំលាយអាហារ និងបន្ទន់លាមកបន្សាបជាតិពុលបំបាត់ភាពក្ដៅក្រហាយ ស្រេកទឹក

ទឹកប្រមាត់ចេញច្រើនហួស បណ្ដាល អោយក្អួតចង្អោរ ហើម ពោះ ឈឺក្បាល ទល់លាមក ទប់ក្អួត ជំងឺបេះដូង មកពី ឈាមរត់មិនស្រួល។ផ្លែពោធិ៍ បុកលាយទឹកអាចព្យាបាលហឺត ជួយ អោយស្ត្រី ងាយមានកូន។
-សំបកដើម ប៉ូវផ្លូវភេទបុរស ដាំយកទឹកបៀមបំបាត់ឈឺធ្មេញ ជើងធ្មេញមានខ្ទុះ ពង្រឹងអញ្ចាញធ្មេញ

បំពោគកន្លែងឈឺហើម ប្រមេះទឹកបាយ រាគ មួល ឫសដូង បាត រលាកភ្លើង កមរមាស់ ហើមកូនកណ្ដុរនៅក។ ក្រម៉សំបកដើម ព្យាបាល បូស អន្ទង់កើតនៅគូទ។ សំបកខ្ចី ព្យាបាលឆ្អឹងបាក់។
-ឫស ព្យាបាលប្រគ្រីវ


-សំបកឫស រលាកក្រពះ ដំបៅ ឈឺចង្កេះ ធ្លាក់ស បង្កើន សមត្ថភាពផ្លូវភេទ។
-គ្រាប់ បន្ទន់លាមក ព្យាបាលរោគផ្លូវនោម។
កម្រិតនិងរបៀបប្រើ ៖ ស្ងួតប្រើពី 10-20ក្រាម ក្នុង១ថ្ងៃ។