ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុនភ្នំជារុក្ខជាតិប្រភេទតិណជាតិ ដែលបងប្អូនមិនបានដឹងពីប្រយោជន៍របស់វាបានអស់..(សូមចុចអាន) !!

06-May-2019 10:32 AM

រូបភាព


ដោយ: Uddam

រុនភ្នំជារុក្ខជាតិមានប្រយោជន៍តាំងពីឬសដល់ចុងស្លឹក !!
ឈ្មោះវិទ្យាសាស្រ្ត៖Donax grandis Ridley
Synonym: Donax canniformis K. schum.

លក្ខណៈរុក្ខជាតិ៖តិណជាតិមានកម្ពស់២-៥មដើមមូលពណ៌បៃតងចាស់។
ស្លឹក៖រាងពងក្រពើស្រួចចុងប្រវែងពី១៥-៣០សម ទងស្លឹកដុះចេញពីថ្នាំង។
ផ្កា៖ពណ៌សមានទំហំពី១-១.៥សមផ្ការីកគ្រប់រដូវ។
ផ្លែ៖មូលធំមានគ្រាប់១-២គ្រាប់ ទំហំ១-១.៥សម។


កន្លែងដាំដុះ៖ដុះតាមមាត់អូរ មាត់ជ្រោះ តាមព្រៃភ្នំ គេនិយមយកដើមធ្វើជាខ្សែចំណង ធ្វើកន្ទេល ក្រងស្បូវនិងធ្វើរនាបផ្ទះ(អ្នកឆ្លងកាត់ជំនាន់ពលពតស្គាល់ច្បាស់ព្រោះគេយកដើមនេះធ្វើជារនាបដេកពេលរស់នៅព្រៃភ្នំ)។


ផ្នែកប្រើប្រាស់៖មើម-ដើម-ថ្នាំង។
ការព្យាបាល៖-ថ្នាំងត្រាំទឹកមុជព្យាបាលកើតកញ្ច្រិលស្អូចអុតស្វាយ។
-ដើមព្យាបាលជំនួយស្ត្រីខ្វះឈាម-កាមរោគ-លាប់កញ្ច្រិលឬសដូងបាត។ដើមគេយកបុកជាមួយខ្ញី និងសំបកសំបុលល្វែងដាក់ទឹកក្ដៅផឹក។


-មើមព្យាបាលហើមស្ងួតសម្រកទឹកដោះពិសគ្រុនក្ដៅ អុតកញ្ច្រិលដាំផឹកបន្សាបពិសពស់បន្សុតឈាម។
កំរិតប្រើ៖ដើមឬមើមស្ងួត ប្រើពី១០-២០ក្រាម ដាំផឹកក្នុង១ថ្ងៃ៕

ប្រភព៖មន្ដអាគម-និង-ឱសថបុរាណ