ឱសថបុរាណធម្មជាតិ
រូបភាព
ឈ្មោះរុក្ខឱសថ៖ វល្លិអែម
លក្ខណៈរុក្ខជាតិៈ ជាប្រភេទវល្លិឈើ ដុះជាគុម្ព មានប្រវែង ២ទៅ៤ម៉ែត្រ សម្បកដើមព៌ណត្នោត។
ស្លឹកៈ ស្លឹករួមស្លាបពីរដង កូនស្លឹករាងដូចស៊ុត។ នៅខាងក្រោមទងស្លឹកមានបន្លារាងសំប៉ែតស្រួចចុង។
ផ្កាៈ ជាកញ្ចុំមូល ចេញតាមចុងមែក ផ្កានីមួយៗដុះនៅចុងបែកជា៥ឆែកតូចៗ កេសរវែងៗជាច្រើន ផ្កាមាន
ក្លិនក្រអូប។
ផ្លែៈ មានរាងសំប៉ែតវែង ចុងផ្លែរៀវ ផ្លែចាស់ពណ៌ស្ក មានពី៥ទៅ៨គ្រាប់។
កន្លែងដាំដុះ ប្រទះឃើញដុះនៅតាមតំបន់ខ្ពង់រាប ជើងភ្នំ ព្រៃតំបន់មាត់សមុទ្រ។
ផ្នែកប្រើប្រាស់ៈ សំបក ឫស ផ្កា។ ប្រមូលផលបានរាល់រដូវ។
ការព្យាបាលៈ
ឫសៈ ព្យាបាល ស្រែកទឹក។ សំបក និង ដើមៈព្យាបាលក្អក កាត់ស្លេស៍ ព្យាបាលចេញឈាមតាមជើង
ធ្មេញ ជំនួយកំលាំង ជួយសំរួលរសជាតិថ្នាំ។ ផ្កា ជួយរំលាយអាហារ។
កំរិតប្រើៈ ពី ១០ទៅ២០ក្រាម ដាំផឹកក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។