ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ៖ លាំងជ័យ
លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទដើមឈើតូច(ចុល្លព្រឹក្ស) មានកំពស់ប្រហែល១០ម មែកខ្ចីមានរោមតិចៗ។
ស្លឹក ៖ ស្លឹករាងទ្រវែងមូលចុង ក្រាស់ ស្វិត មានទ្រនុងខាងក្រោមច្បាស់ៗ។
ផ្កា ៖ ចេញតាមទងជាកួរ កួរវាវែងជាងស្លឹក ស្លឹកពណ៌លឿងបៃតង ត្របកផ្កាប្រវែង ១០៣មម មានកេសរ។
ផ្លែ ៖ មូលៗ ពេលខ្ចីមានរោម។
កន្លែងដាំដុះ ៖ ដុះក្នុងព្រៃរបោះ ជើងភ្នំ ដីវាលដែលមានពន្លឺគ្រប់គ្រាន់។
ផ្នែកប្រើប្រាស់ ៖ សម្បកដើម និងជ័រ(ជ័រពណ៌លឿងភ្លឺ)។
រសជាតិ ៖ ចត់។
សមាសធាតុគីមី ៖ សំបកមាន Tannin គ្រាប់មានជាតិប្រេង។
ការព្យាបាល ៖ -សំបកព្យាបាលរបួស រលាកអញ្ចាញធ្មេញ។
-ជ័រចេញពីដើម ព្យាបាលរាគ លាប់កញ្ច្រិល។ ចាស់ៗ ប្រើជាថ្នាំគង់ស្បែកដោយផ្សំជាមួយថ្នាំផ្សេងទៀត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។