ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
នេះជារូបមន្តបង្កើនល្បឿនបណ្តុះឫសស្លឹកគ្រៃ ងាយៗ សាមញ្ញៗ តែលទ្ធផលល្អជាងការរំពឹងទុក!


គ្រឿងផ្សំ៖ ប៊ីចេង ភេជ្ជសៈ M 150 យ៉ាអួរ ទឹកត្រី និងកាពិ
វិធីធ្វើ៖
-លាយ M150 មួយដប ជាមួយកាពិ១ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ



-ដាក់យ៉ាអួរ១កំប៉ុង (ដូចក្នុងរូប) រួចកូរឱ្យសព្វម្តងទៀត

-ដាក់ប៊ីចេង ២ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ

-រក្សាទុករយៈពេលបីថ្ងៃ ទើបអាចប្រើប្រាស់បាន។

វិធីប្រើ៖ យកល្បាយដែលបានលាយ និងទុករយៈពេលបីថ្ងៃនោះ បរិមាណ ២ស្លាបព្រាបាយ ទៅលាយជាមួយទឹក ៥លីត្រ រួចយកគល់ស្លឹកគ្រៃដែលអ្នកចង់បណ្តុះឫសនោះមកត្រាំ រយៈពេល ១៥ ទៅ ៣០នាទី មុននឹងយកទៅដាំ ជាការស្រេច។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត


