ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ផ្ទីជារុក្ខជាតិបន្លែងាយដាំ! សូមមើលពីបច្ចេកទេសដាំដំណាំផ្ទី…!

06-May-2019 04:13 PM

រូបភាព


ដោយ: Uddam

១.លក្ខណៈទូទៅ ផ្ទីជាដំណាំបន្លែយកស្លឹក ប្រសិនបើយើងបរិភោគវាចំនួន ១០០ ក្រាម វាផ្តល់ឲ្យដូចជា៖
ថាមពល ១៨ កាល់ឡូរី
ប្រូតេអ៊ីន ២ ក្រាម
ខ្លាញ់ ០,៤ ក្រាម


កាបូនអ៊ីត្រាត ២ ក្រាម
កាល់ស្យូម ១៥០ មីលីកា្រម
ជាតិដែក ២ មីលីក្រាម
វីតាមីនA ៣.១ មីលីក្រាម


វីតាមីនc ១១ មីលីក្រាម។
២.អំពីពូជ៖
ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។ ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។


៣.បច្ចេកទេសដាំដុះ៖
រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ។
ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ។


គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ។
ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធភាពដែលមាន។ ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។


៤. របៀបដាំ ឬសាប៖
ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម។
មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។
ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត


ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ
ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ
បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។


៥.ការថែទាំ៖
ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ។ ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ។ ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។


៦.ការប្រមូលផល៖
គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។


៧.ការទុកដាក់ពូជ៖
នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ។ លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀត។


ឯកសារយោងអង្គការអប់រំពិភពលោក/កម្ពុជា