ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ៖ ក្រូចថ្លុង
ព្យាបាលជំងឺ៖ ផ្តាសាយ ឈឺក្បាល គ្រុនផ្តាសាយ និងថ្នាំឆ្ពុង អាហារមិនរលាយ ចុកឆ្អល់ចុងដង្ហើម ហើមពោះ ហឺត ចុកពោះ
ក្អក ឈឺចង្កេះ ប្រកាច់ ឆ្កួតជ្រូក
វិធីធ្វើ និងវិធីប្រើប្រាស់៖
– គេប្រើស្លឹកសំបកផ្លែ ផ្កា និងគ្រាប់។ គេប្រមូលផលស្លឹកបានគ្រប់រដូវ ផ្កាបេះខែមីនា និងមេសា ប្រើប្រាស់ ចំណែកសំបកផ្លែ និងគ្រាប់ គេប្រើស្ងួត។ គេបេះផ្លែនៅរដូវប្រាំង។
– ស្លឹក៖ ព្យាបាលផ្តាសាយ ឈឺក្បាល គ្រុនផ្តាសាយ ដោយដាំទឹកហូប ឬផ្សំជាមួយថ្នាំក្រអូបផ្សេងទៀត ធ្វើថ្នាំឆ្ពុង។
– សំបកផ្លែ៖ ព្យាបាលអាហារមិនរលាយ ចុកឆ្អល់ចុងដង្ហើម ហើមពោះ ហឺត ចុកពោះ គ្រាប់ព្យាបាលអាហារមិនរលាយ ក្អក ឈឺចង្កេះ
– ផ្កា៖ ព្យាបាលក្អក ប្រកាច់ ឆ្កួតជ្រូក
– គ្រប់ផ្នែកទាំងអស់ (ស្ងួត) ១០-១៥ក្រាម ដាំហូប។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។