ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ចង់ដឹងទេថា ត្រឡាចជាឱសថធម្មជាតិព្យាបាលជំងឺអ្វីបានខ្លះ?

08-May-2019 03:36 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ ត្រឡាច។

ផ្នែកប្រើប្រាស់ ប្រើសំបកផ្លែទុំ គ្រាប់ សាច់ ឫស។

កន្លែងដាំដុះ ដាំជាចំការ ឬដាំអោយវារឡើងទ្រើង នៅក្បែរផ្ទះ ដើម្បីធ្វើជាបន្លែ។ រសជាតិ មានជាតិផ្អែម ធាតុត្រជាក់ គ្មានជាតិពុល។

ការព្យាបាល​៖

-ត្រឡាចទាំងមូល ព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់។

-សំបកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។

-គ្រាប់លីង ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។

-ស្លឹក លាងអោយស្អាត បុកអោយម៉ត់ លាយទឹកខ្មេះ បិតព្យាបាលពិសកើតនៅចុងម្រាម។

-ឫស ដាំទឹកហូបព្យាបាលអុតស្វាយ។

កំរិត និងរបៀបប្រើ៖

-សំបកផ្លែទុំស្ងួត ១៥-៣០ក្រាម។

-គ្រាប់ទុំស្ងួត ១០-២៥ក្រាម ដាំទឹកហូប។

-ឫស ១៥-៣០ក្រាម ដាំទឹកហូប៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ