ឱសថបុរាណធម្មជាតិ
ឱសថបុរាណធម្មជាតិព្យាបាល គ្រុន ហឺត វិលមុខ ឈឺត្រចៀក ឈឺសន្លាក់ ចុកទ្រូង ចុកក្លន អាហារមិនរលាយ ឈឺសន្លាក់ រលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិច បូស ខ្នុរ (លើក្បាលក្មេង) ឈឺក្បាល
រូបភាព
ព្យាបាល ក្អក គ្រុន ហឺត វិលមុខ ឈឺត្រចៀក ឈឺសន្លាក់ ចុកទ្រូង ចុកក្លន អាហារមិនរលាយ ឈឺសន្លាក់
រលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិច បូស ខ្នុរ (លើក្បាលក្មេង) ឈឺក្បាល
រុក្ខឱសថ៖ ជីរត្រចៀកជ្រូក-ជីរស្លឹកក្រាស់។ អ្នកស្រុកខ្លះហៅ ជីរត្រមាំង ខ្លះទៀតហៅ ជីរទ្រមឹង។
-ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល ប្រើស្ងួត ឬប្រើស្រស់
វិធីធ្វើ និងវិធីប្រើប្រាស់៖
-ស្លឹកបុក ឬច្របាច់ទឹកពី ២-៤ស្លាបព្រាកាហ្វេ សម្រាប់ព្យាបាលក្អក ហឺត គ្រុន និងឈឺសន្លាក់។ ទឹកនោះក៏អាចយកមកបន្តក់ដាក់ត្រចៀក
-ពេលក្មេងគ្រុន គេអាចយកស្លឹកស្រស់ច្របាច់ ឬបុករួចយកមកលាយប្រេងល្ង ដាក់លើថាស។ ស្លឹកស្រស់បុកបិទ ព្យាបាលរលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិច បូស ខ្នុរ (លើក្បាលក្មេង) ឈឺក្បាល។
-១៥-៣០ក្រាម (ស្ងួត) ដាំផឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។