ឱសថបុរាណធម្មជាតិ
កន្ទ្រោករលាយខួរ ជួយព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន ឬខ្វិន និងជំងឺផ្សេងទៀតជាច្រើន
រូបភាព
កន្ទ្រោករលាយខួរ ជួយព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន ឬខ្វិន និងជំងឺផ្សេងទៀតជាច្រើន! ចែកដល់អ្នកជំងឺនេះបានដឹងផង!
-ឈ្មោះរុក្ខជាតិ៖ កន្ទ្រោករលាយខួរ
-លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សដើមតូចមានកំពស់ពី ១-៣ម។
-ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹករាងស៊ុតវៀចស្រួចចុងពណ៌បៃតងខ្ចី ស្លឹកស្ដើងមានក្រពេញ
តូចៗ។ ស្លឹកមានក្លិនក្រអូបប្រហើរ។
-ផ្កា ៖ ផ្កាជាចង្កោមចេញនៅចុងមែក ផ្កាតូចៗ។
-ផ្លែ ៖ ផ្លែសំបកថ្លា រាងមូលពណ៌បៃតងខ្ចីមានរោមគ្របដណ្ដប់ពេលទុំពណ៌ទឹកក្រូចលាយស៊ីជម្ពូ ជាចង្កោមធំមានរសជាតិជូរ។
-កន្លែងដាំដុះ ៖ ដុះនៅព្រៃភ្នំ ព្រៃស្រោង ព្រៃរបោះ បន្តពូជដោយគ្រាប់។
-ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
-សមាសធាតុគីមី៖ សំបកដើម និងស្លឹក Alkaloid & Coumarins ។ ដើមមានផ្ទុក Alkaloid
Flindersine រីឯស្លឹកមានផ្ទុក Coumarin phebalosin.
ព្យាបាលជំងឺ៖
-ស្លឹក៖ បុកលាបសម្រាប់រមាស់ បំពោក ឬឆ្ពុងសម្រាប់សើរស្បែក សំរួលចលនាឈាមរត់ ស្លាប់មួយចំហៀងខ្លួន ឬខ្វិន។ ៧សន្លឹកឆុងទឹកក្ដៅព្យាបាលហើមពោះ ឈឺធ្មេញ។
-ឫស៖ ទំពារជាមួយម្លូលេបបន្តិចចម្ដងៗព្យាបាលក្អក។ ស្ងោរហូបព្យាបាលក្អក។ (ស្ងោរហូប)ឈឺក្បាល រដូវមិនទៀង។
កំរិតប្រើ៖ (ស្ងួត)10g-15g ស្ងោរផឹកសំរាប់មួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ