ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល៖ ក្អួត និងវិលមុខជាប្រចាំ
រុក្ខឱសថ៖ កន្ទ្រាំងបាយស ឫសស្បូវប្រក់ដំបូល
* វិធីធ្វើ៖
-យកឫសកន្ទ្រាំងបាយស (ធ្វើអំបោស) ចំនួន៧ដើម និងឫសស្បូវប្រក់ដំបូល ៧ដើម លាងទឹកឲ្យស្អាត
-ដាក់ដាំជាមួយទឹកស្អាត១លីត្រ ឲ្យពុះ១០-១៥នាទី។ វាមានព៌ណព្រឿងៗ គ្មានជាតិល្វីងគ្មានជាតិចត់ទេ គឺដូចទឹកធម្មតា។
* វិធីប្រើ៖
យកទឹកវាហូបជំនួសទឹកធម្មតា ហូបពេលនៅក្តៅៗបែកញើសទើបល្អ ហូបបាន៣ថ្ងៃអ្នកនឹងបានសះស្បើយ។
* វិធីនេះទទួលបានពីក្មួយស្រី Sok Njong ដែលគាត់អនុវត្តបានផលសះស្បើយដោយផ្ទាល់
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។