ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីលាយជីដើម្បីដាំក្រូចឆ្មាក្នុងលូឆាប់បានផល និងចំណេញពេលចំណាយតិច..!

11-May-2019 10:07 AM

រូបភាព


ដោយ: Uddam

ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់និងការធ្វើឱ្យក្រូចឆ្មារផ្លែខុសរដូវសម្រាប់កសិករដែលចង់ដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ចំនួន១០០កង់ដោយប្រើផ្ទៃដីចំនួន១,៦០០ម៉ែត្រការ៉េប៉ុណ្ណោះដំបូងត្រូវចំណាយដើមទុនច្រើនជាពិសេសទៅលើលូស៊ីម៉ង់ និង គម្របទា្រប់បាត បើរួមបញ្ចូលទាំងថ្លៃមែក ឬដើមក្រូច ឆ្មារ ប្រព័ន្ធទឹក។ល។សរុបទាំងអស់នៃការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ចំនួន ១០០ កង់ អស់ចំនួន ២,៧០០,០០០ រៀល។ នៅពេលដើមក្រូចឆ្មារមានអាយុ៨ខែអាចបង្គាប់ឱ្យផ្លែខុសរដូវបានដោយប្រើថង់ប្លាស្ទិកគ្របដើមក្រូចឆ្មារក្នុងខែកញ្ញា និងឱ្យចេញផ្កានៅខែតុលា អាចប្រមូលផល(ក្រូចឆ្មារចាស់)នៅចន្លោះខែមីនាមេសាជាខែដែលអាចលក់ផ្លែក្រូចឆ្មារបានតម្លៃថ្លៃបំផុត។

+ការរៀបចំគម្រោងក្នុងការដាំក្រូចឆ្មារ៖ចំណុចសំខាន់ៗក្នុងការចាប់ផ្តើមដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ត្រូវវាស់ផ្ទៃដីទទឹង x បណ្តោយជាមុនសិន ដើម្បីរៀបចំផ្ទៃដី។ បន្ទាប់មកទុកផ្លូវសម្រាប់ដើរប្រវែង ២ ម៉ែត្រ ចន្លោះដើមក្រូចឆ្មារពីមួយទៅមួយប្រវែង១.២០ម៉ែត្រចន្លោះក្នុងមួយជួរ១៥០ម៉ែត្រដាំជាជួរលក្ខណៈគូហើយទុកផ្លូវសម្រាប់ដើរ ប្រវែង ២ ម៉ែត្រ។ដីត្រូវធ្វើឱ្យរាបស្មើហើយវាស់លូស៊ីម៉ង់ឱ្យស្មើគ្នាលក្ខណៈគូដើម្បីងាយស្រួលដល់ការរៀបចំប្រព័ន្ធទឹកនិងគណនាកម្លាំងទឹក អាងស្តុបទឹកចែកចេញជា២គឺ ទី១ត្រូវតម្កល់លូឱ្យខ្ពស់ប្រហែលជា៥កង់ឬអាចផ្ទុកទឹកបាន ១,២០០ លីត្រ។ អាងស្តុបទឹកនេះនឹងប្រើសម្រាប់លាយជី សរីរាង្គ (ទឹក) ហើយបញ្ចូលទឹកស្អាតលាយរួចបញ្ចេញដើម្បី ស្រោចដើមក្រូចឆ្មារក្នុងលូស៊ីម៉ង់ដោយផ្ទាល់តែម្តង។ ចំណែក អាងស្តុបទឹក១គូទៀតដែលមានលូកម្ពស់៩កង់ប្រើសម្រាប់ស្តុកទឹកស្អាតនិងជួយជម្រុញកម្លាំងទឹកពេលស្រោ។

+ការត្រៀមដីដាំក្រូចឆ្មារ និងទំហំលូ៖ទំហំលូស៊ីម៉ង់សូមណែនាំឱ្យប្រើលូដែលមានអង្កត់ផ្ទិត ៨០ សង់ទីម៉ែត្រ គម្របទ្រាប់បាត៩០សង់ទីម៉ែត្រដើម្បីកុំឱ្យដើម ក្រូចចាក់ឬសមកក្រៅពិបាកក្នុងការបង្គាប់ឱ្យចេញផ្កា ឬផ្លែ។  ចំណែកដី សម្រាប់ដាំត្រូវលាយដី ១/៣ លាមកគោ ១/១ និងសំបកសណ្តែកបាយ ១/២(១/៣ មានន័យថារបស់១ចែកជា៣)លាយបញ្ចូលគ្នាការប្រើសំបកសណ្តែកបាយជួយធ្វើឱ្យដីធូរប្រសិនជាប្រើតែលាមកគោនិងដីធ្វើឱ្យដីណែន ពេលស្រោចទឹក៣-៤ ថ្ងៃ ទឹកអាចមិនជ្រាបដល់បាតលូ។

ឧទាហរណ៍ៈបរិមាណដីដែលត្រូវប្រើក្នុងការដាំក្រូចឆ្មាក្នុងលូចំនួន១០០កង់ត្រូវការដីប្រហែលជា១ឡានដំរីទឹក (កង់១០) ចំណែកឯបច្ចេកទេសក្នុងការលាយដីត្រូវចាក់ដីជាស្រទាប់ដំបូង បន្ទាប់មកចាក់លាមកគោជាស្រទាប់ទី២នឹងបញ្ចប់ដោយសំបកសណ្តែកបាយជាស្រទាប់ចុងក្រោយ រួចហើយប្រើគ្រឿងសម្រាប់លាយដោយរថយន្តសម្រាបភ្ជួរដី វានឹងប្រើរយៈពេលតិចជាងប្រើកម្លាំងមនុស្ស។

+ការលាយដីដាំក្រូចឆ្មារ
បច្ចេកទេសចាក់ដីក្នុងការដាំក្រូចឆ្មារកន្លងមកកសិករភាគច្រើនដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់តែងតែចាក់ដីសើ្មមាត់លូប៉ុណ្ណោះ។នៅពេលដែល ស្រោចទឹកបានតែ រយៈពេល ១ សប្តាហ៍ ដីស្រុតចុះប្រហែលជា១កែងដៃ ប្រសិនជាកសិករបន្ថែមដី ទៀត វានឹងកប់ដើម ឬគល់ក្រូចឆ្មារ ពេលនេះវានឹងអាចធ្វើឱ្យគល់ក្រូចឆ្មាររលួយ។ ដូច្នេះហើយការចាក់ដីក្នុងលូស៊ីម៉ង់ត្រូវចាក់ឱ្យកំពុងដូចភ្នំហើយឡើងជាន់ជុំវិញមាត់លូបរិវេណកណ្តាលមិនចាំបាច់ជាន់ទេការចាក់ដីឱ្យកំពុងអាចជួយក្នុងរឿងដីស្រុតចុះមកស្មើមាត់លូបានយូរដល់រយៈពេល១ឆ្នាំ។

+បច្ចេកទេសក្នុងដាំក្រូចឆ្មារ៖បន្ទាប់ពីចាក់ដីរួចហើយត្រូវជីរណ្តៅឱ្យមានទំហំប៉ុនគ្នាទៅនឹងថង់ដែលគេផ្ស៊ាំដើមក្រូចឆ្មារ (ធម្មតា ប្រសិនជាប្រើមែកក្រូចឆ្មារ គួរផ្ស៊ាំរយៈពេលយ៉ាងយូរ 1ខែ។ យើងមិនណែនាំឱ្យទិញដើមក្រូចឆ្មារដែលបំបៅកាត់មកផ្សាំទុកច្រើនខែឬឆ្នាំដោយសារឬស វាដុះចាក់ជ្រៅ ធ្វើឱ្យមិនងាយធំឬក្រិនដើម) ដាក់ជីគីមី 16-16-16 ទ្រាប់បាតរណ្តៅប្រមាណ1ក្តាប់ដៃយកថង់ខ្មៅចេញ ហើយដាំកូនក្រូចឆ្មារឱ្យសើ្មល្មមជាមួយនឹងមាត់រណ្តៅ លុបដីហើយប្រើជើងជាន់ជុំវិញដើម។ ត្រូវដោតឈើទប់ដើមក្រូចឆ្មារ ហើយយកខ្សែចង ដើម្បីការពារពេលខ្យល់បក់។ រៀបចំប្រព័ន្ធទុយយោ ដើម្បីងាយស្រួលក្នុងការស្រោចទឹក។

+ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់បានពេញមួយឆ្នាំ
ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ កសិករអាចដាំបានពេញមួយឆ្នាំ។ដាំហើយអាចរាប់បន្ត 8 ខែទៀតកសិករអាចបង្គាប់ឬធ្វើឱ្យដើមក្រូចឆ្មារចេញផ្កាបានប្រសិនជាកសិករចង់ឱ្យក្រូចឆ្មារចេញផ្កាផ្លែដំបូងនៅរដូវក្តៅកសិករគួរដាំក្នុងខែមករា ហើយខែកញ្ញា-តុលា ឆ្នាំដដែលរួចបង្គាប់ឱ្យចេញផ្កា ទិន្នផលនៅរដូវក្តៅនឹងល្មមបេះផ្លែលក់បានតម្លៃថ្លៃនៅចន្លោះខែ មីនា-មេសា នៅឆ្នាំបន្ទាប់។ យើងអាចសង្កេតឃើញថាការដាំក្រូចឆ្មារក្នុងលូស៊ីម៉ងប្រើរយៈពេលតែ1ឆ្នាំជាងប៉ុណ្ណោះកសិករអាចបេះផ្លែលក់បាន។

បច្ចេកទេសក្នុងការស្រោចទឹកក្រូចឆ្មារ តើត្រូវធ្វើយ៉ាងម៉េច?
ការផលិតក្រូចឆ្មារក្នុងរដូវប្រាំងដែលដាំក្នុងលូស៊ីម៉ង់ ចូរប្រើប្លាស្ទិកបិទមាត់លូ ដើម្បីការពារទឹក ឬទឹកភ្លៀងដែលធ្លាក់ ចុះមកក្នុងដំណាក់កាលដំបូង។ ប៉ុន្តែបញ្ហាដែលច្រើនតែជួបនោះគឺនៅពេលដែលកសិករនាំយកប្លាស្ទិកទៅគ្រប មាត់លូស៊ីម៉ង់បែរទៅជារក្សាសំណើមដល់ដើមក្រូវឆ្មារទៅវិញ ប្រើរយៈពេលច្រើនថ្ងៃទើបដីស្ងួត។ កសិករអាចសង្កេត មើលចន្លោះខែសីហា-កញ្ញាជារៀងរាល់ឆ្នាំ ភ្លៀងមិនធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃនោះទេ ក្នុងការផលិតក្រូចឆ្មារក្នុងខែប្រាំង ប្រសិនជាភ្លៀងមិនធ្លាក់ជាប់គ្នា 3-4 ថ្ងៃ ដីនៅក្នុងលូស៊ីម៉ង់នឹងចាប់ផ្តើមស្ងួត ស្លឹកក្រូចឆ្មារចាប់ផ្តើមក្រៀម បន្ទាប់មកបាញ់ ថ្នាំជម្រុញឱ្យក្រូចឆ្មារចេញផ្កា និងផ្លែបាន។

ផលិតក្រូចឆ្មារនៅខែប្រាំងអាចធ្វើបាន 2 ជំនាន់ក្នុង1ឆ្នាំដំបូងឡើយការបង្គាប់ឱ្យក្រូចឆ្មារចេញផ្កានៅខែប្រាំងខែ 1ជំនាន់ទេគឺចន្លោះខែតុលាហើយប្រមូលផលនៅចន្លោះខែមេសាធ្វើឱ្យកសិករបេះផ្កាក្រូចឆ្មារចោលតាំងតែឧសភារហូតដល់ខែសីហា-កញ្ញា។ ប៉ុន្តែរយៈពេល 3-4 ឆ្នាំកន្លងមកនេះតម្លៃក្រូចឆ្មារចាប់ផ្តើមថ្លៃតាំងតែខែមករារហូតដល់ខែមេសាហេតុនេះហើយទើបមានការធ្វើឱ្យក្រូចឆ្មារចេញផ្កា 2 ជំនាន់ គឺៈ ប្រមូលផលលក់នៅចន្លោះខែមករា-កុម្ភៈ 1ជំនាន់(បង្គាប់ឱ្យចេញផ្កាចន្លោះខែកក្កដា-សីហា) និងប្រមូលផលលក់នៅ ចន្លោះខែមីនា-មេសា 1 ជំនាន់ទៀត (បង្គាប់ឱ្យចេញផ្កាចន្លោះខែកញ្ញា-តុលា)នៅពេលដែលចូលដល់ឧសភាតម្លៃក្រូចឆ្មារចាប់ផ្តើមចុះថោកកសិករប្រើពេលនេះដើម្បីកាត់តុបតែងមែកក្រូចឆ្មារ ព្រមទាំងបេះផ្កា ផ្លែដែលជាប់នឹងដើម ចោលឱ្យអស់។


ត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង
កសិករត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង ដោយចាប់ផ្តើមកាត់មែក និងបេះផ្លែចោលឱ្យ អស់ក្នុងចន្លោះខែឧសភា។ នៅចន្លោះឆ្នាំទី 1-2 មានការកាត់តុបតែងខ្លះដែរ ប៉ុន្តែមិនសូវច្រើន តែកសិករត្រូវធ្វើការធ្ងន់ (កាត់តុបតែងមែក) នៅពេលដែលដើមក្រូចឆ្មារមានអាយុ 3 ឆ្នាំ ព្រោះក្នុងឆ្នាំនេះដើមក្រូចឆ្មារចាប់ផ្តើមទ្រុតទ្រោម មាន មែកងាប់ច្រើន។

ការកាត់មែកធ្វើឱ្យដើមក្រូចឆ្មារបែកមែកថ្មី ហើយផ្លែក្រូចឆ្មារមានគុណភាព ក្រោយពីការកាត់តុបតែងមែក រួចនៅខែឧសភា ខែមិថុនា-កក្កដា ជាចន្លោះពេលដែលកសិករត្រូវ បំប៉ន់ដើមដើម្បីបង្គាប់ធ្វើឱ្យចេញផ្កានៅខែសីហាបានល្អ។