ឱសថបុរាណធម្មជាតិ
រូបភាព
ស្មៅនេះត្រូវបានគេប្រើចាប់តាំងពីសម័យបុរាណក្នុងការព្យាបាលជំងឺជាច្រើន។ នៅក្នុងរុក្ខឱសថបុរាណ ស្មៅនេះត្រូវបានគេចាត់ទុកថាជាស្មៅដែលមានអនុភាពល្អបំផុតក្នុងការព្យាបាលបញ្ហាការលំបាកមានកូន។ អាចព្យាបាលបញ្ហានៃការមានកូនរបស់បុរស និងស្ត្រី។ វាផ្តល់នូវកម្លាំងនិងអាហារបំប៉នដល់ស្បូន។
ព្យាបាល៖ ជួយឱ្យឆាប់មានកូន
រុក្ខឱសថ៖ ស្មៅចិញ្ចៀន
វិធីធ្វើ និងប្រើប្រាស់៖
-យកស្មៅចិញ្ចៀនមួយក្តាប់ដៃ លាងឱ្យស្អាត ហើយដាក់ចូលទឹក ២៥០មីលីលីត្រ
-ដាំឱ្យពុះរយៈពេល ៣ ទៅ ៤នាទី
-ទុកឱ្យត្រជាក់បន្តិច រួចអាចទទួលទានបានហើយ
-ទទួលទាន ១ថ្ងៃ ១កែវ ដើម្បីជួយបំប៉នឱ្យឆាប់មានកូន។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។