ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិកណ្តោលត្រូវបានគេប្រើជាថ្នាំព្យាបាលជំងឺដំបៅផ្សះយ៉ាងមានប្រសិទ្ធភាព !!

21-May-2019 08:59 AM

រូបភាព


ដោយ: Uddam

កណ្តោលជារុក្ខជាតិដែលបងប្អូនភាគច្រើនស្គាល់តែមិនបានដឹងអស់ពីផលប្រយោជដ៏លើសលប់របស់កណ្តោលឡើយចាស់ៗបាននិយាយតៗគ្នាថាកណ្តោលត្រូវបានគេប្រើជាថ្នាំព្យាបាលជំងឺផ្សះយ៉ាងមានប្រសិទ្ធភាពបំផុត។

សត្វដំរីដែលគេប្រើសម្រាប់ជាយាន្តជំនិះសម្រាប់ស្តេចឬអ្នកផ្សេងទៀងគេយកសំបកកណ្តោលដាក់លើខ្នងដំរីដើម្បីព្យាបាលកន្លែងដំបៅដែលកើតឡើងដោយខ្សែពូរិតចងខ្លួនដំរី។ខាងក្រោមនេះជាលក្ខណៈទូទៅរបស់កណ្តោលដែលមានរូបភាពនិងវីដេអូពីប្រយោជន៍របស់កណ្តោល៖

ប្រភេទរុក្ខជាតិ ៖ ប្រភេទឈឺមធ្យមមានកំពស់ពី10-20ម។

ស្លឹក៖ដុះឆ្លាស់ទង រាងពងក្រពើ ស្វិត មានធ្មេញប្រវែង ​​​​​​​​​​បណ្ដោយពី12-20ស.ម ទទឹងពី6-12ស.ម។

ផ្កា៖ផ្កាអត់មានទង ត្របកផ្កាមានពណ៍បៃតងតិចៗ លាយ ផ្កាឈូកតិចៗ កេសរវែងៗជាច្រើនសរសៃ មានពណ៍ស គល់កេសរពណ៍ក្រហមតិចៗ។

ផ្លែ៖មូលមានរោមតិចៗ គ្រាប់តិចទំហំប៉ុនគ្រាប់ សណ្ដែក បាយ។

កន្លែងដាំដុះ៖ជួបប្រទះតាមតំបន់ខ្ពង់រាប។

ផ្នែកប្រើប្រាស់ ៖ ស្លឹក សំបកដើម ផ្កា គ្រាប់ ផ្លែ។ ស្លឹក និងសំបក ដើម ប្រមូលផលបានគ្រប់រដូវ។

រសជាតិ ៖ ល្វីង ចត់។
ការព្យាបាល ៖
-ស្លឹក៖ ផ្សះដំបៅ ផ្សះរបួស។
-សំបកដើម៖ ព្យាបាលពស់ចឹក ផ្សះដំបៅ ថ្លោះ គ្រេច រសេះរសោះ ធ្លាក់ស ផ្សះទូទៅ ស្ងោរត្រាំពិសស។


-ផ្កា៖ ជាថ្នាំកំលាំងសម្រាប់ស្ត្រីឆ្លងទន្លេហើយ ផ្ដាសាយ ក្អក។
-គ្រាប់៖ ព្យាបាលពិស។
-ផ្លែ ជួយរំលាយអាហារ។

កម្រិតនិងការប្រើប្រាស់៖ប្រើ ពី 9-12ក្រាមក្នុងមួយថ្ងៃ ដាំផឹក ប្រើខាងក្រៅ តាមចំនួន សមរម្យ។

វីដេអូពីប្រយោជរសប់កណ្តោល៖