ឱសថបុរាណធម្មជាតិ
រូបមន្តឈ្ងុយឆ្ញាញ់ផ្តល់ប្រយោជន៍ ទឹកថ្នាំសុខភាពកាត់បន្ថយខ្លាញ់ក្នុងឈាម ជួយដោះស្រាយជំងឺវង្វេង ភ្លេចភ្លាំង (អាល់ហ្សៃមឺរ) កាត់បន្ថយជំងឺគាំងបេះដូង ការពារការដាច់សរសៃឈាមខួរក្បាលនៅក្នុងខួរក្បាល សម្រួលសរសៃឈាម! ជួយសុខភាពបានច្រើន!
រូបភាព
នេះជារូបមន្តឈ្ងុយឆ្ញាញ់ផ្តល់ប្រយោជន៍ ទឹកថ្នាំសុខភាពកាត់បន្ថយខ្លាញ់ក្នុងឈាម ជួយដោះស្រាយជំងឺវង្វេង ភ្លេចភ្លាំង (អាល់ហ្សៃមឺរ) កាត់បន្ថយជំងឺគាំងបេះដូង ការពារការដាច់សរសៃឈាមខួរក្បាលនៅក្នុងខួរក្បាល សម្រួលសរសៃឈាម! ជួយសុខភាពបានច្រើន!
*គ្រឿងផ្សំ៖ ផ្លែព្នៅក្រៀម ផ្កាម្ជូរល្មមក្រៀម (ម្ជូរបារាំង) ពុទ្រាក្រហមក្រៀម
*វិធីធ្វើ និងប្រើប្រាស់៖
-យកគ្រឿងផ្សំទាំងបីមុខលាងឱ្យស្អាត ហើយដាក់លាយបញ្ចូលគ្នា ដោយដាក់ផ្លែព្នៅ ២ចំនិត ផ្កាម្ជូរល្មម ២ផ្កា និងពុទ្រាក្រហម៥គ្រាប់
-ដាំជាមួយទឹក ៣ទៅ៤លីត្រ ឱ្យពុះ រួចអាចបន្ថែមស្ករបន្តិចចូលបានជាការស្រេច
-បងប្អូនអាចទទួលទានត្រជាក់ក៏បាន ឧណ្ឌៗក៏បាន
-ទទួលទានឱ្យបានទៀងទាត់ មួយថ្ងៃម្តងជាការល្អប្រសើរ។
*អត្ថប្រយោជន៍៖
-កាត់បន្ថយខ្លាញ់ក្នុងឈាម កាត់បន្ថយសម្ពាធឈាមខ្ពស់
-ជួយដោះស្រាយជំងឺវង្វេង ភ្លេចភ្លាំង (អាល់ហ្សៃមឺរ)
-ការពារការដាច់សរសៃឈាមខួរក្បាលនៅក្នុងខួរក្បាល
-ជួយកាត់បន្ថយជំងឺគាំងបេះដូង
-ជួយក្នុងកោសិកាប្រសាទចុងម្រាមដៃ
ជួយមិនឱ្យសសៃឈាមបែកកោងងាយខូច
សម្រួលសរសៃឈាម។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។