កសិកម្ម
រូបភាព
១.ការរៀបចំដី និង ធ្វើរង
-សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់។
-ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ទៅ១៥ថ្ងៃ។
-ភ្ជួរដី(គោក្របីឬគោយន្ត)១៥ទៅ២០ស.ម។
+ការលើករងដាំ៖-ទទឹងរងពី៩តឹកទៅ១ម៉ែត្រនិងបណ្ដោយទៅតាមលទ្ធភាពដីដែលកសិករអាចគ្រប់គ្រងបាន។
-កំពស់នៅរដូវប្រាំងពី២តឹក ទៅ៣តឹកហើយនៅរដូវវស្សាពី៣ទៅ៥តឹក។
-ការដាក់ជីដាក់លាមកសត្វស្ងួតឬជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី១ទៅ២គីឡូក្រាមក្នុងផ្ទៃដីរង១ម៉ែត្រការ៉េកប់ទ្រាប់បាតរងដោយច្របល់វាឲ្យសព្វជាមួយដីរង។
-ការគ្របរងអាចធ្វើបានពីរប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីបន្ថយការ។
+ចោះរណ្តៅដាំកូនដោយប្រើកំប៉ុងក្តៅប្រើខ្សែទាញតំរង់ដើម្បីចោះរណ្តៅដាំកូននិងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយទៅគុម្ពមួយប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅលើថង់ប្លាស្ទិចគម្របរងរណ្តៅត្រូវចោះក្បែរទ្រើងសម្រាប់ឲ្យននោងតោងឡើង។
២.ការធ្វើរោងបណ្តុះកូន ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពីការឆ្លងជម្ងឺ ពីសត្វល្អិតចង្រៃ(ដែលមកយាយីកូនដំណាំ)។រោងបណ្តុះកូនបន្លែ អាចធ្វើតាមទំហំខាងក្រោម៖ដំបូលសំរាប់គ្របរានៈពី១,៨ទៅ១ម៉ែត្រដើម្បីងាយស្រួលចេញចូលថែទាំកូនបន្លែកំពស់រានៈពី ០,៨ទៅ១ម៉ែត្រ ពីដី-ទទឹងរានៈ ពី ០,៨ ទៅ ១ម៉ែត្រមានដំបូលការពារទឹកភ្លៀង ហើយគ្រនពីលើដំបូលដោយសំណាញ់ដើម្បីកាត់បន្ថយកំដៅថ្ងៃ មានជញ្ជាំងធ្វើពីសំណាញ់មុង ដើម្បីការពារសត្វល្អិត។
៣·ការលាយល្បាយជីសម្រាប់បណ្តុះកូនននោង៖យកដីចំនួន២ភាគលាយជាមួយជីលាមកគោចំនួន១ភាគ ផេះអង្គាមពី៤ទៅ៦ភាគឬ អាចលាយជាមួយមម៉ោគឬស្រកីដូងចិញ្រ្ចាំឲ្យល្អិតចំនួន១ភាគ។(ផេះអង្កាត្រូវត្រាំទឹករយៈពេលពី៣ ទៅ៤យប់)។យកល្បាយដែលមាន លាយច្របល់ហើយយកទៅលីងឬចំហុយរហូតក្តៅសព្វទាំងអស់។
៥.ការដាំកូនននោង៖ដើម្បីជៀសវាងកូនអន់(សន្លប់)ក្រោយពេលដាំគេត្រូវបន្ថយការស្រោចទឹកកូនននោងនិងដាក់វាឲ្យត្រូវពន្លឺថ្ងៃរយៈពេលពី២ទៅ៣ថ្ងៃ ដើម្បីពង្រឹងកូន។កូនននោងអាយុពី៧ទៅ១២ថ្ងៃទើបអាចដាំបាន។មុនដាំកូនលើរង ត្រូវបញ្ចូលទឹកតាមចន្លោះរង (សំរាប់រងដាំគ្របប្លាស្ទិច)ឬស្រោចទឹកលើរង ដែលគ្របដោយ ចំបើង ។ ដាក់ជីគីមីតាមរណ្តៅ រួចច្របល់លាយជាមួយដីឲ្យសព្វ។កប់ជីជម្រៅពី៨ទៅ១០ស.មទុករយៈពេលពី៦ទោ៧ថ្ងៃដោយស្រោចទឹកយ៉ាងតិចពី ៥ទៅ៦ដងមុនពេលដាំកូន។ត្រូវដាំកូនននោងនៅពេលល្ងាចមេឃត្រជាក់ល្អ។
-ដាំកូនននោងត្រឹមដីបណ្តុះ(ដីកំណើត)។ហាមដាំកូនននោងកប់លិចដើម(លិចដីបណ្តុះ)ពីព្រោះវាអាចធ្វើឲ្យដើមរបស់កូនននោងរលួយបាន។របៀបដកកូនបន្លែចេញពីថាសបណ្តុះគឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងដកកូនបន្លែ ថ្នមៗពីរន្ធថាសបណ្តុះ ដើម្បីកុំឲ្យដាច់ឫសកូនបន្លែ។
-ការដាំយើងដាំកូនននោងត្រឹមដីកំណើត
++ការតាក់តែងមែក៖បន្ទាប់ពីដាំបានរយៈពេលពី២៣ទៅ២៥ថ្ងៃហើយ ដើមននោងចាប់ផ្ដើមបែកខ្នែង ពីដើមមេ។គេត្រូវកាត់ខ្នែងននោងដុះចេញពីដើមមេ កន្លះម៉ែត្រ ចុះក្រោម(ធម្មតាក្រោមថ្នាំងទី១០ចុះ)ចាប់ពីដាំកូនរហូតដល់ដាំបាន ២៥ថ្ងៃ ដើម្បីឲ្យដើមននោង ទទួលជីជាតិចិញ្ចឹមបានគ្រប់គ្រាន់និងលូតលាស់បានលឿន។