ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
របួសកជើងភាគច្រើនគឺទាក់ទងនឹងសរសៃជាលិកាទន់ ហើយវាមានសភាពឈឺចាប់ ហើម ជាំ និងខូចខាតសរសៃច្រើនកន្លែង។ របៀបព្យាបាលសម្រាប់បញ្ហារបួសកជើងនេះ គឺអនុវត្តដូចគ្នាទាំងអស់លើមនុស្សគ្រប់ប្រភេទអាយុ។
១. ករណីហើម ជាំ និងចុកខ្ទោកៗ
សម្រាកឱ្យច្រើន ស្អំទឹកកកលើរបួស (៣០នាទីទៅ១ ម៉ោង) រុំរបួសជាមួយបង់កំប្រេស។ ហើយដេកដាក់ជើងកល់ក្នើយឱ្យខ្ពស់ជាងដងខ្លួន ដើម្បីកុំឱ្យលំហូរឈាមបុកទៅរកជើង។
២. កកឈាមក្នុងសរសៃកជើង
សម្រាកឱ្យបានច្រើន ស្អំទឹកកកត្រង់កន្លែងរបួស ៣០ ទៅ១ ម៉ោង រុំរបួសជាមួយបង់កំប្រេស ហើយដេកដាក់ជើងកល់ខ្នើយឱ្យខ្ពស់ជាងដងខ្លន។ ទោះយ៉ាងណា ប្រសិនបើសរសៃពួរដាច់រហែកទាំងស្រុង គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
អនុវត្តរាល់ថ្ងៃរហូតដល់ជាសះស្បើយ។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ