ចំណេះដឹងទូទៅ
រូបភាព
ដើមរាំងសាបជាប្រភេទឈើមួយប្រភេទដែលចាស់បុរាណមានជំនឿយ៉ាងមុតមាំតាំងពីយូលង់ណាស់មកហើយ ពួកគាត់តែងតែយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរដែលពួកគាត់មានជំនឿថាដើមនេះអាចកំចាត់ខ្មោចព្រាយបិសាចឬអំពើតាមផ្លូវងងឹតផ្សេងៗបានយ៉ាងពូកែស័ក្កសិទ្ធិ។
លើលពីនេះទៅទៀត ដើមឈើនេះ អាចបន្សាបជាតិស្រវឹងបានយ៉ាងពូកែ ដោយគ្រាន់តែយកសំបកឬគ្រាប់រាំងសាបមកបៀមក្នុងមាត់ឬទំពៀរស្លឹកស្រស់មួយសន្លឹលលេបចូលក្នុងពោះមុនពេលពិសារជាតិស្រវឹង។អ្នកដែលធ្លាប់សាកបានប្រាប់ថា ពិតជាអាចបន្សាបជាតិស្រវឹងបានមែន។
អ្នកខ្លះទៀតក៏បានយកបបញ្ញើរក្អែកដើមរាំងសាបមកឆ្លាក់ធ្វើរូបព្រះដើម្បី បន្សាបអំពើខ្មោចព្រាយ ធ្មប់ ពិតជាពិសេសសម្រាប់កុំអោយគេផ្ចាញ់ផ្ចាលតាមផ្លូវងងឹត។
រាំងសាប មានផ្កាកញ្ចុំពណ៌ស ហើយមានក្លិនក្រអូបស្រដៀងតែស្រាលជាងផ្កាចំប៉ា។
បើគេទំពាស្លឹកវាតែកន្លះសន្លឹក ហើយលេបទឹកវាជាមួយទឹកមាត់គឺគេនឹងផឹកស្រាមិនងាយស្រវឹងឡើយហើយគេជឿទៀតថា ដើមនេះនាំឲ្យវិជ្ជាមន្តអាគមផ្សេងៗខាងផ្លូវងងឹត
ដែលយើងមើលមិនឃើញ ធ្វើឲ្យសាបរលាបអស់ទៅបាន នៅពេលដែលមកប៉ះឬក្បែរដើមនេះ។ហេតុនេះហើយគេតែងដាំដើមរាំងសាបនៅជាប់ច្រករបងផ្លូវចូលផ្ទះ ឬ ជាប់នឹងជណ្តើរឡើងផ្ទះតែម្តងក្នុងគោលបំណងបន្សាប(ធ្វើឲ្យសាប)នូវអំពើមន្តអាគមឬអាបធ្មប់ផ្សេងៗ៕
វីដេអូ៖