កសិកម្ម
រូបភាព
ការចំណាយដើមទុនទៅលើមុខរបរចិញ្ចឹមកង្កែបគឺជាអាជីពម្យ៉ាងដែលកសិករតាមបណ្តាខេត្តផ្សេងៗមានការចាប់អារម្មណ៍និងនិយមងាកមកចិញ្ចឹមកង្កែបកាន់តែច្រើនឡើង។ក្រៅពីកសិករចំណាយដើមទុនលើការធ្វើអាងស៊ីម៉ង់ឬទិញសំណាញ់បណ្តែតលើស្រះទឹកក្នុងការចិញ្ចឹមកង្កែបហើយ កសិករ មួយចំនួនបានប្រើគំនិតច្នៃប្រឌិតអភិវឌ្ឍវិធីចិញ្ចឹមកង្កែបជាការសន្សំ សំចៃដើមទុន ដោយការចិញ្ចឹម កង្កែបក្នុងដបប្លាស្ទិក និងចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។
ដោយគ្រាន់តែស្វែងរកសំបកកង់ ឡានចាស់ៗមកដាក់ពីលើជាថ្នាក់ៗ ដាក់ទឹករួចយកកូនកង្កែបមកចិញ្ចឹម ដោយប្រើរយៈពេលប្រហែលជា២ខែ អាចចាប់យកទៅលក់បាន។អ្នកដែលចូលចិត្តចិញ្ចឹមកង្កែបនៅជិតផ្ទះ សូមណែនាំឱ្យចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ ក្រៅពី សន្សំសំចៃទឹកហើយ ការចិញ្ចឹមកង្កែបក្នុងសំបកកង់ឡានធំលឿនជាងកង្កែបដែលចិញ្ចឹមក្នុងសំណាញ់បណ្តែតក្នុងស្រះដែលត្រូវចំណាយពេល ៣ ខែ។
រីឯកង្កែបចិញ្ចឹមក្នុងសំបកកង់ឡានត្រូវ ចំណាយពេល២ខែប៉ុណ្ណោះអាចចាប់លក់បាន៣-៤ក្បាល/គីឡូក្រាម ហើយដាក់សំបកកង់ឡាន ជាន់គ្នាជាថ្នាក់១ ឈុត អាចចិញ្ចឹមកង្កែបបាន១០០ក្បាល។តាមធម្មតាចំណីដែលប្រើសម្រាប់ ចិញ្ចឹមកង្កែបគឺ ចំណីកង្កែបដែលដាក់លក់នៅតាមផ្សារ ប៉ុន្តែដើម្បីសន្សំសំចៃដើមទុន អាចសាកល្បងនាំយកចំណីត្រីអណ្តែង មកឱ្យក៏បាន ឬលាយជាមួយចេកណាំវ៉ាក្នុងចំណីឱ្យកង្កែបស៊ី កង្កែបនឹងធំតាមធម្មតាហើយធ្ងន់ទៀតផង។
+++វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន
++ឧបករណ៍
-សំបកកង់ឡាន(ទំហំសំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល,ទំហំសំបកកង់ឡានដំរីទឹក ចិញ្ចឹមបាន៥០ក្បាល,ទំហំសំបកកង់ឡានដែលមានកង់៦ចិញ្ចឹមបាន៣០ក្បាល,ទំហំកង់ឡានធម្មតាដែលមានកង់៤ ចិញ្ចឹមបាន ២០ ក្បាល)
-ខ្សាច់គ្រើមៗ
-កញ្ច្រែង
-កង្កែបពូជ(ទិញកូនកង្កែប)
-កំបោរសរ
-ចំណីកង្កែបឬត្រីអណ្តែង
-ថាសដាក់ចំណី
+វិធីចិញ្ចឹម
-រកទីកន្លែងសម្រាប់ចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
-ប្រើខ្សាច់គ្រើមៗ មកទ្រាប់កម្រាស់១៥សង់ទីម៉ែត្រ
-បន្ទាប់មកយកកញ្ច្រែងទ្រាប់ផ្ទៃបាត
-យកថ្មតូចៗល្អិតៗចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់៧សង់ទីម៉ែត្រ
-យកកង់ឡានដាក់ជាន់ជាថ្នាក់ៗ(ចំនួន៣កង់ឡាន)
-យកកង្កែបមកចិញ្ចឹម
-នាំយកកញ្ចែ្រងមកគ្របពីលើ ដើម្បីការពារកង្កែបលោតចេញ
+ចំណី
-ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឱ្យ្ងកង្កែបរាល់ពេលព្រឹក ល្ងាច ដោយដាក់ក្នុងថាសជាន់ក្រោម
-ចំណីបន្ថែមអាចឱ្យត្រកួនដែលហាន់ល្អិតៗ ឱ្យរាល់ ២ ថ្ងៃ/ម្តង
-ដាក់ទឹកជាន់ទី១ និង ២ ហើយបញ្ចូលទឹកថ្មីរាល់ ៣ ថ្ងៃ/ម្តង
-លាងថ្មី និងឧបករណ៍ឱ្យស្អាតលាងដោយទឹកស្អាតឬទឹកអតិសុខុមកាយផ្លែឈើ(microorganism)
-ប្រើភើ្លងបញ្ឆោតសត្វល្អិតឱ្យកង្កែបស៊ីជាចំណីបន្ថែម
-ពូជកង្កែបអាចរកទិញបានតាមកសិដ្ឋានទូទៅ
-រយៈពេលនៃការចិញ្ចឹមប្រហែលជា២ខែនឹងបានកង្កែបឆាខ្ញីហើយ៕