កសិកម្ម
ដល់ខែដាំដំឡូងមីហើយបងប្អូន! សូមស្វែងយល់ពីបច្ចេកទេសក្នុងការដាំដុះដំណាំដំឡូងមី ទុកជាគំនិតខ្លះៗដើម្បីទិន្នផលខ្ពស់..!!
រូបភាព
១.ការជ្រើសរើសរដូវកាលក្នុងការដាំដុះ
+ចាប់ផ្ដើមដាំ-រដូវក្ដៅ(ខែមិនា)-អាយុបាន១ខែ-អាយុបាន២ខែ-អាយុបាន៣ខែ(ត្រូវការទឹកភ្លៀងច្រើន)
២.ការជ្រើសរើសពូជដំឡូងមីឲ្យត្រូវតាមប្រភេទដី
+ដីស្អិតធម្មតា-ពូជរៈយ៉ង ៥-ពូជរៈយ៉ង៧-ដីល្បាយខ្សាយ-ពូជក្សេតសាត ៥០-ពូជរៈយ៉ង ៩០-ពូជរៈយ៉ង ៩-ពូជហ៊ូយប៊ុង ៦០។
៣.ការត្រៀមដីដាំ
+ដីស្អិតធម្មតា-លើកទី១ភ្ជួរដីដោយប្រើផាល៣ឬផាល៤-លើកទី២ភ្ជួរប្រែដោយប្រើផាល៧-លើកទី៣លើករង(ដាក់ជី១២៥គីឡូក្រាមក្នុង១ហិកតា)
+ដីល្បាយខ្សាយ-លើកទី១ភ្ជួរដីដោយប្រើផាល៣ឬផាល៤-លើកទី២លើករង(ដាក់ជី១២៥គីឡូក្រាមក្នុង១ហិកតា)
៤.របៀបដាំឲ្យត្រូវតាមលក្ខណៈ+ការត្រៀមពូជដាំ៖ពូជមានអាយុពី១០-១២ខែ
-មើលដើមមានភ្នែកល្អ (ភ្នែកច្រើន)ដើមធំល្មមសមគួរ។
+វិធីកាត់ដើមដាំ៖-កាត់ដោយប្រើម៉ាស៊ីនកាត់-ប្រវែង៣០សង់ទីម៉ែត្រ
+វិធីធ្វើឲ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់)៖-បង្វិលភ្នែកចុះក្រោម
-យកកាំបិតកាប់ឲ្យមានស្នាមមុខកាំបិតប្រហែល៩ស្នាម(ស្នាមប្រហែល ២ភាគនៃកំណាត់ដើមរបស់ដំឡូង)
៥.ការត្រាំដើមពូជ (ដើមកាត់ជាកំណាត់ៗរួចហើយ)
-ប្រើប្រភេទជីទឹក(Chitosan) ១០ ម.ល.-ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.-លាយជាមួយទឹក ២០ លីត្រ-ត្រាំទុករយៈពេលចាប់ពី១០-២០នាទី
+អត្ថប្រយោជន៍របស់ការត្រាំដើមពូជ-ជួយបន្ថែមសារធាតុអាហារឲ្យដល់ដើមពូជ-ជួយជំរុញឲ្យឆាប់ដុះលូតលាស់ហើយមានឫសច្រើន
-ជួយការពារកុំឲ្យសត្វល្អិតមកបៀតបៀន-ជួយការពាររោគដែលជាប់មកជាមួយដើមពូជ
៦.វិធីដាំដំឡូងមី៖-ចន្លោះពីគុម្ពមួយទៅគុម្ពមួយដាំឃ្លាតពីគ្នាប្រវែង ១ ម៉ែត្រ-ដាំដោតឲ្យត្រង់-ដោតចូលក្នុងដីជំរៅ ២០ សង់ទីម៉ែត្រ
-ទុកឲ្យសល់ខាងលើប្រហែល១០សង់ទីម៉ែត្រ-ចន្លោះពីរងមួយទៅរងមួយ១.២៥ ម៉ែត្រឬ១.៥០ម៉ែត្រ
-ផ្ទៃដី១ហិកតាប្រើពូជអស់ប្រហែលពី៨,០០០-១០,០០០ កំណាត់
៧.វិធីបាញ់ថ្នាំគីមីដើម្បីការពារកុំឲ្យស្មៅដុះថ្នាំការពារស្មៅនិងថ្នាំសំលាប់ស្មៅ
-កម្រិតនៃការប្រើ ៥០ ក្រាមលាយជាមួយទឹក ២០ លីត្រ-បាញ់បានក្នុងផ្ទៃដី ៤ ហិកតា
-កម្រិតនៃការប្រើ ១២៥០ ក្រាមលាយជាមួយទឹក ៥០០ លីត្រ សំរាប់ផ្ទៃដី ១ ហិកតា
-ដាំរួចចាប់ផ្ដើមបាញ់ភ្លាម-ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ ៣ ខែ
៨.ការរីកធំធាត់របស់ដំឡូងមី
ដំណាក់កាលទី ១ចាប់ផ្ដើមរីកលូតលាស់(អាយុបាន ២ – ៣ សប្ដាហ៍ដំបូង)
ដំណាក់កាលទី ២ចាប់ផ្ដើមបែកមែកធាងនិងស្លឹក(អាយុបាន ២ ខែ)
ដំណាក់កាលទី ៣ឫសចាប់ផ្ដើមស្រូបយកធាតុអាហារដើម្បីយកទៅចិញ្ចឹមមើមឲ្យមានម្សៅ(អាយុចាប់ពី ៣ ខែឡើងទៅ)
ដំណាក់កាលទី ៤ដំណាក់កាលជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ(អាយុបាន ១៤ ខែ)
ដំណាក់កាលទី ៥ចាប់ផ្ដើមរីកលូតលាស់សារជាថ្មីម្ដងទៀត
មើមធំប៉ុន្តែនៅមិនសូវមានម្សៅទេពីព្រោះជាតិម្សៅវាទៅជួយចិញ្ចឹមស្លឹករបស់វា
ដើម្បីឲ្យស្លឹករបស់វារីកលូតលាស់ជាថ្មី (អាយុចាប់ពី ១៤ ខែឡើងទៅ)
៩.វិធីមើលថែទាំដំឡូងមី
ការបាញ់ថ្នាំជំនួយស្លឹកនិងដើម (ប្រសិនបើមានសត្វល្អិត ក្រាស៊ី មមាចចៃ…ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត)
-ជីទឹកប្រភេទ Chitosan ១០ ម.ល.-ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.-ថ្នាំសម្លាប់សត្វល្អិតចាប់ផ្ដើមដាំ
លើកទី១អាយុបាន៧ថ្ងៃលើកទី២អាយុបាន១៥ថ្ងៃលើកទី៣អាយុបាន៣០ថ្ងៃលើកទី ៤ អាយុបាន ៦០ ថ្ងៃលើកទី ៥ អាយុបាន ៩០ ថ្ងៃ
១០.ការប្រើជីតាមដី៖លើកទី ១ ដាក់ជីទ្រាប់បាត (ដាក់ជីទ្រាប់បាត ១២៥ គីឡូក្រាម ក្នុង ១ ហិកតា)
លើកទី២ពេលជំរះស្មៅ(អាយុបាន ខែ)(ភ្ជួរដីស្រួយជើងដាក់ជី១២៥គីឡូក្រាមក្នុង១ហិកតា ភ្ជួរដីកប់ជីលប់គល់)
++បច្ច័យ៨ប្រការដែលអាចជួយធ្វើឲ្យបង្កើនទិន្នផលដំឡូងមីបាន
១.សណ្ឋានដី ២.កំណាត់ពូជ ៣.ទឹក ៤.ពន្លឺថ្ងៃ៥.អាកាសធាតុ ៦រោគនិងសត្វល្អិត ៧.ជីនិងថ្នាំ ៨.ការមើលថែទាំ៕
ប្រភពអត្ថបទ៖ ជំនួយការផ្នែក កសិកម្ម / បណ្ណាល័យកសិកម្ម