ចំណេះដឹងទូទៅ
វិធីការពារបាតុភូតរន្ទះដែលអាចកើតឡើងជាយថាហេតុដែលយើងគ្រប់គ្នាមិនបានដឹង..!! (មានវីដេអូ)
រូបភាព
ដូវភ្លៀងចាប់ផ្តើមនាពេលឆាប់ៗនេះហើយ ក្រសួងក៏បានប្រកាសចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចធ្វើអោយមនុស្សម្នាមានគ្រោះថ្នាក់ដល់ជីវិត ដោយសារបាតុភូតរន្ទះបាញ់ ។ អ៊ីចឹង សាកស្រមៃមើលថា អ្នកកំពុងតែដើរសម្រាប់តែមេឃងងឹតរកកល់ភ្លៀង ពន្លឺភ្លឺឆ្វេចឆ្វាច កំពុងចាំងមកលើអ្នក… តើអ្នកគួរប្រុងប្រយ័ត្នយ៉ាងម៉េច ?បាតុភូត«រន្ទះ» គឺជាថាមពលម្យ៉ាង ដែលមានកម្លាំងខ្លាំង ដែលអាចបង្កើតជាចរន្តអគ្គិសនីបានរហូតដល់រាប់ពាន់លានគីឡូវ៉ាត់ និងមានរយៈពេលត្រឹមតែ៣០មីក្រូវិនាទី (១មីក្រូវិនាទី ស្មើនឹង ០.០០០០០១វិនាទី) តែប៉ុណ្ណោះ ។
ឧបករណ៍ការពាររន្ទះ អាចបញ្ចៀសរន្ទះ ដែលធ្វើដំណើរឆ្លងកាត់ ប៉ុន្តែវាមិនអាចការពារបានទាំងស្រុង ១០០ភាគរយនោះឡើយ ។ ម្យ៉ាងទៀត រន្ទះមិនចាំទាល់តែប៉ះអ្នកដោយផ្ទាល់ ទើបធ្វើឱ្យអ្នកសន្លប់បាន ។ ទូរស័ព្ទមានរលកអគ្គិសនី អាចទាក់ស្រូបរន្ទះបានព្រោះស្បែក គឺជាឧបករណ៍ចម្លងអគ្គិសនីខ្សោយៗ នៅពេលដែលវាប៉ះ នឹងឧបករណ៍លោហៈ វាស្រូបរន្ទះបាន។ឧបករណ៍ដែលងាយឆ្លងចរន្តអគ្គិសនី អាស្រូបរន្ទះ មានដូចជា ៖ ឌុយភ្លើង ទូរស័ព្ទ ក្បាលរ៉ូប៊ីណេ ទឹក ទូទឹកកក ទូរទស្សន៍ ឬស៊ុមបង្អួចជាដើម ។ វាអាចផ្តល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស ឬសត្វ និងបំផ្លាញ នូវសំភារៈមួយចំនួនបានផងដែរ ។ អ្នកមិនអាចបឈ្ឈប់វាបាននោះទេ ដូច្នេះដំណោះស្រាយដ៏ល្អបំផុត នៅពេលដែលមេឃជិតធ្លាក់ភ្លៀង ឬមានផ្គររន្ទះ នោះអ្នកគួរតែប្រញាប់រកវិធីបង្ការខ្លួន អោយបានឆាប់រហ័សតាមដែលអាចធ្វើបាន ។
គិតគំរោងជាមុន ក្នុងការគេចពីរន្ទះ និងវិធានការការពារ ៖
១- បើអ្នកឃើញផ្លេកបន្ទោររឺលឺផ្គរលាន់ ចូរប្រតិបត្តិវិធានការបន្ទាន់។ នេះជាពេលដែលអ្នកត្រូវរកកន្លែងជ្រកដូចជាក្នុងអគារ រឺក្នុងរថយន្ត។ រន្ទះច្រើនកើតមុនពេលភ្លៀង ដូច្នេះកុំចាំទាល់តែមេឃភ្លៀងបានបញ្ឈប់កម្មវិធីផ្សេងៗរបស់អ្នកដូចជាលេងបាល់ទាត់ជាដើម។
២- បើនៅក្រៅផ្ទះ សូមប្រយ័តកុំទៅក្បែរទឹក។ ជៀសវាងទីខ្ពស់។ ជៀសវាងទីវាល។ ជៀសវាងការប៉ះពាល់លោហធាតុទាំងអស់ មានដូចជាខ្សែភ្លើង របង ម៉ាស៊ីន ម៉ូទ័រ ឧបករណ៍អគ្គិសនី។ល។ កន្លែងដែលចាត់ទុកថាគ្មានសុវត្ថិភាពមានដូចជា ៖ ក្រោមខ្ទម ជំរកភ្លៀងតូចៗ រឺនៅជិតដើមឈើ។ បើអាច ចូររកជំរកធំៗ ដូចជាក្នុងអគារបិទជិត រឺក្នុងរថយន្តបិទជិត ដែលមានបង្អួចទាំងអស់បិទជិត។ បើមានរន្ទះបាញ់នៅជិតអ្នក នៅពេលដែលអ្នកនៅខាងក្រៅ អ្នកត្រូវ ៖
ក) បន្ទាបខ្លួនចុះ។ ដាក់ជើងផ្គុំគ្នា។ យកដៃបិទត្រចៀកដើម្បីបង្ការត្រចៀកពីសំលេងរន្ទះ។
ខ) មិនត្រូវនៅផ្តុំគ្នាជាមួយមនុស្សដទៃ ត្រូវនៅឃ្លាតគ្នាយ៉ាងតិច ៤,៥ម៉ែត្រ។
តើធ្វើម៉េចទើបដឹងថា រន្ទះប្រុងនឹងបាញ់យើងទៅ ?
៣) បើនៅក្នុងផ្ទះ ត្រូវនៅឱយឆ្ងាយពីទឹក។ នៅឱយឆ្ងាយពីបង្អួច និងទ្វារ។ កុំប្រើទូរសព្ទ។ ដោះកាស់ចេញ។ បិទ ដកឌុយ ហើយនៅឱយឆ្ងាយពីបរិក្ខារអគ្គិសនី កុំព្យុទ័រ ទូរទស្សន៍។ រន្ទះអាចបាញ់ខ្សែភ្លើងខាងក្រៅ និងខ្សែទូរសព្ទ ហើយបណ្តាលឱយទុសេឧបករណ៍ខាងក្នុងផ្ទះ។
៤) បញ្ឃប់សកម្មភាពផ្សេងៗរបស់អ្នក រយៈពេល៣០នាទី បន្ទាប់ពីដឹងថាមានរន្ទះបាញ់រឺផ្គរ។
៥) មនុស្សរងគ្រោះដោយសាររន្ទះបាញ់មិនមានផ្ទុកបន្ទុកអគ្គិសនីទេ អ្នកអាចប៉ះពាល់គេបាន។ ចូរប្រើវិធីសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ជនរងគ្រោះ បើអ្នកចេះ។ ហៅឡានពេទ្យ រឺជំនួយជាបន្ទាន់។
៦) ត្រូវស្គាល់លេខទូរសព្ទសង្គ្រោះបន្ទាន់។
ខាងក្រោមនេះ គឺជាវិធីបង្ការខ្លួនអ្នកពីរន្ទះ ៖
1. ត្រូវចៀសវាង ក្នុងការសិ្ថតនៅក្នុងតំបន់វាលលំហរ មានដូចជាទីវាលស្រែ, ទីធ្លានវាយកូនហ្គោល ឬ កន្លែងចតឡានជាដើម ព្រោះថាវាជាទីកន្លែងដែលអ្នកសិ្ថតនៅខ្ពស់បំផុត បើប្រៀបនឹងវត្ថុផ្សេងៗទៀត ដែលនៅជុំវិញខ្លួន ហើយអ្នកនឹងងាយប្រឈមខ្លាំង នឹងហនិភ័យមួយនេះ ។ត្រូវស្ថិតនៅអោយឆ្ងាយពីលោហធាតុ។ រន្ទះគឺជា បាតុភូត ដែលបង្កើតបានជាចរន្តអគ្គិសនីធម្មជាតិម្យ៉ាង ហើយពពួកលោហធាតុ នឹងធ្វើការចំលងចរន្តនេះបានយ៉ាងល្អ ប្រសិនបើអ្នកស្ថិតនៅក្បែរ ឬ បានកាន់វានោះ ។ប្រសិនបើមេឃចាប់ផ្តើមមានផ្គររន្ទះ ខណៈពេលដែលអ្នកកំពុងហែលទឹក ឬ ស្ថិតនៅលើទូក នោះអ្នកត្រូវតែប្រញាប់ក្រោកចេញពីអាងហែលទឹក ឬស្ថិតនៅលើគោក អោយបានភ្លាមៗ ព្រោះទឹកក៏ជាអ្នកចម្លងចរន្តអគ្គិសីបានល្អផងដែរ។
-មិនត្រូវឈរនៅក្រោម វត្ថុដែលខ្ពស់ៗមានដូចជាដើមឈើ ឬទួលប៉មនោះទេ ព្រោះថារាល់វត្ថុខ្ពស់ៗ ទាំងនេះ គឺជាគោលដៅចម្លងអគ្គិសនីដ៏ល្អ ហើយចរន្តក៏ឆាប់លោតឆក់មកកាន់អ្នកបានដែរ។
-មិនត្រូវធ្វើការបង្ហោះខ្លែងខណៈពេល មេឃមានផ្គររន្ទះជាដាច់ខាត។
-មិនត្រូវធ្វើការទទូលឆ័ត្រ ពេលមេឃមានផ្គររន្ទះនោះទេ។ អ្នកអាចនឹងទទឹកខ្លួនជោគ តែយ៉ាងណាវាក៏ល្អជាងការ ដែលអ្នកនឹងស្លាប់ដោយសាររន្ទះបាញ់នោះដែរ។
-ព្យាយាមធ្វើការជ្រកក្នុងឡាន ប្រសិនបើអាច ។ ឡានគឺជាកន្លែងដ៏មានសុវត្ថិភាព ខណៈពេលដែលមានព្យុះ និងផ្គររន្ទះ។ បើទោះជាវា ហាក់នឹងចម្លងអគ្គិសនីបានយ៉ាងល្អ ដោយសារតែវាស្រោបនូវលោហធាតុ តែទោះជាយ៉ាងណាក៏ដោយ ចរន្តនោះនឹងឆ្លងតាមបន្ទះឡានផ្នែកខាងក្រៅ ដែលនៅជុំវិញខ្លួនអ្នក និងចូលទៅក្នុងដីតែប៉ុណ្ណោះ ។
-ប្រសិនបើអ្នកត្រូវស្ថិតនៅក្នុងទីវាលលំហ ខណៈពេលដែលមេឃកំពុងមានផ្គររន្ទះ នោះអ្នកត្រូវរក កន្លែងដែលមានអន្លង់ ឬប្រឡាយដើម្បីអោនក្រាបនៅទីនោះ ប្រសិនបើអាច។ បើមិនដូច្នោះទេ អ្នកត្រូវធ្វើការអោនក្បាលចុះ ដោយដាក់ក្បាលអោយនៅចន្លោះជើងទាំងពីររបស់អ្នក (តែអ្នកមិនត្រូវដេកក្រាបដោយផ្ទាល់ទៅលើដី ជាដាច់ខាត) ។ អ្នកត្រូវព្យាយាមធ្វើយ៉ាងណា អោយខ្លួនអ្នកស្ថិតនៅរួមតូចបំផុត តាមដែលអាចធ្វើបាន ។
សូមទស្សនាវីដេអូពីវិធីការរន្ទះពី BTV
ប្រការដែលមិនត្រូវអនុវត្តពេលមានភ្លៀងផ្គរភ្លាមៗនោះគឺ ៖
–មិនត្រូវស្ថិតនៅទីតាំងខ្ពស់ជាងគេ
–មិនត្រូវនៅក្នុងអាគារខ្ពស់ជាងគេ
–មិនត្រូវនៅក្រោមដើមឈើ
–មិនត្រូវនៅជិតឬកៀកធាតុលោហៈដែលខ្ពស់
–មិនត្រូវនៅពីលើឬនៅកៀកយានយន្ត
–មិនត្រូវនៅទីលានកីឡា សួនច្បារ
–មិនត្រូវនៅក្នុងឬក្បែរស្រះ បឹង អាងហែលទឹក និងឆ្នេរ
–មិនត្រូវក្រាបលើឥដ្ឋ ឬផ្អែកលើជញ្ជាំងអគារខ្ពស់
–មិនត្រូវកាន់ឆ័ត្រ។
សូមចែករំលែកបន្ត Share អោយអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នពីបាតុភូត «រន្ទះ» ទាំងអស់គ្នាផង ៕