ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ ..!!

30-May-2019 10:18 AM

រូបភាព


ដោយ: Uddam

១.ទឹកខ្មេះ:ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។
២.ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។


៣.យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។


៤.យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។
5. សម្អាតផ្ទះឱ្យបានញឹកញាប់។


++វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖
1.ថ្នាំសំលាប់សត្វល្អិត Stargle G:ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ។យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ។


2.ប្រើថ្នាំកម្ចាត់សត្វក្អែបDAISO: ថ្នាំនេះមានឈ្មោះDAISOជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។