ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជារុក្ខជាតិត្រូវបានគេដាំលំអសួនច្បារ តែជាឱសថព្យាបាល ក្អក រលាកទងសួត ហឺត ត្រជាក់ថ្លើម ភ្លឺភ្នែក រាកមូលសំបោរ បឺតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួនពេលឆ្លងទន្លេ (ដាំទឹកងូត)

30-May-2019 05:00 PM

រូបភាព


ដោយ: Uddam

នេះគឺជាផ្កាឡេវអាវ គឺជារុក្ខជាតិត្រូវបានគេដាំលំអសួនច្បារ។ ផ្កាឡេវអាវ គឺជារុក្ខជាតិស្មៅកំពស់ពី ៣០-៨០សម ដើមឈររាង៤ជ្រុង បែកមែកពណ៌ស្វាយមានរោម។ ស្លឹកដុះទល់ទងរាងពងក្រពើ ស្រួចចុងមានរោមពីក្រោមពណ៌ស។ ផ្កាពណ៌ស្វាយក្រហម ស ក្រហមភាវ ក្នុងផ្កាមានគ្រាប់។

Image may contain: plant, flower, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: plant, flower, nature and outdoor

ផ្នែកដែលប្រើប្រាស់៖ រុក្ខជាតិទាំងមូល

Image may contain: 1 person, smiling, plant, flower, nature and outdoorImage may contain: food

ការប្រើប្រាស់ជាឱសថ៖ រុក្ខជាតិនេះ ត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺដូចជា ក្អក រលាកទងសួត ហឺត ត្រជាក់ថ្លើម ភ្លឺភ្នែក រាកមូលសំបោរ បឺតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួនពេលឆ្លងទន្លេ (ដាំទឹកងូត)។

Image may contain: fruit and foodImage may contain: flower, plant, nature and outdoorImage may contain: food

កម្រិត និងរបៀបប្រើៈ ផ្កាចំនួន៥ក្រាម រួមជាមួយសំណកសត្វរៃ ៣ក្រាម និងហ្គិចហួយ ២ក្រាម ដាំទឹកឱ្យកូនក្មេងយំផឹក។

Image may contain: fruit, plant and foodImage may contain: flower, plant and foodImage may contain: plant

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា