កសិកម្ម
រូបភាព
+រៀបចំដាំដុះ
–ត្រូវជ្រើសរើសផ្លែទទឹមដែលទុំ មានរសជាតិឆ្ងាញ់ និងមានគ្រាប់ថ្លោសៗល្អ ដើម្បីទុកពូជសម្រាប់ ដាំដុះ
– ញែកយកគ្រាប់ពូជ និងលាងសម្អាតគ្រាប់ពូជទាំងនោះ បន្ទាប់មក ខ្ចប់គ្រាប់ពូជទាំងនោះ នៅនឹងក្រដាសឲ្យស្ងួតរយៈពេលប្រមាណ២ទៅ៣ថ្ងៃ
–ជ្រើសរើសផើងដែលមានទំហំធំល្មម សមស្របទៅតាមទំហំនៃរុក្ខជាតិដែលអ្នកចង់បាន ។
–ត្រូវប្រាកដថា ផើងរបស់អ្នកមានប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ
– ដីដែលមានជីជាតិគ្រប់គ្រាន់ ជាដីកំប៉ុស្ត
+ការដាំដុះ
–លាកសម្អាតផើងរបស់អ្នក បន្ទាប់មកហាលឲ្យស្ងួតដើម្បីសម្លាប់មេរោគ
–ចាក់ដីចូលក្នុងផើងរបស់អ្នក រួចយកគ្រាប់ពូជទៅដាំ ដោយកប់ក្នុងជម្រៅ៣សង់ទីម៉ែត្រ និងកប់ដី លុបវិញ
–ស្រោចទឹកជាប្រចាំ(ត្រូវរក្សាសំណើមដីជានិច្ច)
–រក្សាទុកផើងនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីឲ្យដើមមានសុខភាព ឆាប់ និងងាយផ្ដល់ផល (រុក្ខជាតិនេះត្រូវការពន្លឺព្រះអាទិត្យច្រើនបំផុត កាលណាវាទទួលបានពន្លឺព្រះអាទិត្យច្រើន នោះវានឹងផ្ដល់ផលជាផ្លែផ្កាបានច្រើនដូចគ្នា)
-គ្រាប់ពូជនឹងដុះលូតលាស់នៅក្នុងអំឡុងពេល១ទៅ៦សប្ដាហ៍ អាស្រ័យលើពូជ និងអាកាសធាតុ
+ការថែទាំ
–ទទឹមជារុក្ខជាតិត្រូវការទឹក និងជីច្រើនបំផុត
–ត្រូវស្រោចស្រពទឹកឲ្យបានទៀងទាត់ តែកុំសើម ឬជោគជាំទឹកពេក
–នៅក្នុងរដូវរងារ អ្នកគួរតែកាត់បន្ថយការស្រោចទឹក
–នៅពេលកូនទទឹមរបស់អ្នកធំលូតលាស់ ត្រូវផ្លាស់ប្ដូរផើង ដើម្បីឲ្យសមស្របទៅតាមទំហំដើម (វានឹងបង្កភាពងាយស្រួលដល់ដើមទទឹម ឲ្យបន្តលូតលាស់បានល្អ)
–ការដាក់ជីធម្មជាតិ និងលាមកសត្វ កមានអត្ថប្រយោជន៍ដល់ផ្លែទទឹមផងដែរ តែត្រូវចាំថា កុំដាក់ជីច្រើនជ្រុល នោះវានឹងធ្វើឲ្យល្អតែស្លឹក តែពុំសូវបានផលជាផ្លែផ្កាច្រើន
–កាត់មែកធាងដែលទន់ខ្សោយ ឬងាប់ចេញ និងកាត់ខ្នែង ដើម្បីឲ្យជីជាតិផ្គត់ផ្គង់ទៅដល់មែកធាងដទៃទៀត
+ការប្រមូលផល
–ការដាំដុះទទឹម តាមរយៈបណ្ដុះគ្រាប់វានឹងផ្ដល់ផលនៅឆ្នាំទី៣
–ជាទូទៅ ផ្លែទទឹម នឹងទុំ ក្នុងរយៈពេលពី៣ទៅ៦ខែ បន្ទាប់ពីចេញផ្កា
–យើងអាចប្រមូលផលទទឹមបាន នៅពេលសំបកផ្លែទទឹមពណ៌ក្រហមខ្លាំង៕
អត្ថបទដោយ: អ៊ាង សុផល្លែត