ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កន្រ្ទាំងបាយស ព្យាបាលរាគមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

06-Jun-2019 11:10 AM

រូបភាព


ដោយ: Uddam

កន្រ្ទាំងបាយស ព្យាបាលរាគមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល

*ការព្យាបាលៈ

-ដើមកន្រ្ទាំងបាយស ដាំទឹកផឹកសំរាប់ព្យាបាល រាកមួល រោគគ្រុនក្តៅ និងកញ្រ្ជឹល។

– ស្លឹកវាមានជាតិ Saponine បុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។

– ឬសជាតិល្វីង ប៉ូវកំលាំង ប្រើជាថ្នាំក្រពះ ឆ្អល់ពោះ ទល់លាមក ឈឺសន្លាក់ឆ្អឹង  ធ្វើអោយចេញញើសនិងបញ្ចុះកំដៅឆុងលាយជាមួយខ្ញីបន្តិច សំរាប់ព្យាបាលគ្រុនលោះ និងជំងឺពោះវៀនរាំរ៉ៃ។

ឬសបុកយកទឹកសំរាប់ព្យាបាលព្រូនក្នុងពោះវៀន។

សារធាតុគីមីៈ ឬសមានសារធាតុ Alkaloids និងស្លឹកមានសារធាតុ Saponin glycodiders។

កម្រិតប្រើ៖ ស្លឹកក្រៀម៤០ក្រាម ដាំទឹកហូប

ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែតឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។