ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីលាយជីទុកដាំដំណាំផ្សេងៗ ..!

07-Jun-2019 09:54 AM

រូបភាព


ដោយ: Uddam

បច្ចេកទេស​ផ្សំ​ជីសម្រាប់ទុកដាំដំណាំផ្សេងៗដូចជាក្រូចឆ្មាជាដើម-ល-!

​វត្ថុធាតុដើម​

១.ការ​ផ្សំ​ដី​–ដីស្រទាប់លើឬដីអាចម៍ជន្លេន​ប្រមាណ ៣០​ស​.​ម ចុះក្រោម ​៧០%


–អង្កាម​ដុត​រោលៗកុំឱ្យ​ខ្លោចពេក​១០%

–ស្លឹកឈើ ឬ​ស្លឹក​ដំឡូង ឬ​ដើម​សណ្តែកបាយ​ក្រៀម​ចិញ្ច្រាំ​ឱ្យ​ខ្លីៗ​១០%–ស្រកីដូង​ស្ងួត​ចិញ្ច្រាំ​ខ្លីៗ​១០%
–ជី​អាចម៍​ប្រចៀវ១​គ​.​ក្រ​/​គុម្ព​

+ត្រូវ​លាយ​ធាតុផ្សំ​ខាងលើ​ឱ្យ​សព្វចូលគ្នានិងមានដាក់ទឹកតិចៗដើម្បីកុំអោយជីដែលលាយហុយ តែកុំដាក់ទឹកទាល់តែជោកពេក​។​

២.ការ​ថែម​ជី និង​ការថែទាំ​

–ដាក់​ជី​ខ្ទីង​ប្លា​ស់១​ស្លាបព្រា​បាយ​ក្នុង១​ខែម្តង​
–នៅពេល​ដាក់​ជីត្រូវ​ដាក់ឱ្យ​ឆ្ងាយ​ពី​គល់​ប្រមាណ២​ស​.​មពី​គល់​
–ជី​ខ្ទីង​ប្លា​ស់០.៥​គ​.​ក្រ​

+មិនអាច​ដាក់​ជី​ខ្ទីង​ប្លា​ស់ប៉ះ​នឹង​គល់​ឡើយ​

+ស្រោច​ទឹក​ព្រឹក​ម្តង និង​ល្ងាច​ម្តង ហើយទឹកត្រពាំងឬទឹកស្រះគឺល្អបំផុង ចៀសវាង​ការប្រើ​ទឹក​អណ្តូង​ប្រសិន​ប្រើ​ទឹក​អណ្តូងត្រូវមាន​ម៉ាស៊ីន​សម្រស់​ទឹក៕

អត្ថបទ​: អ៊ាង សុផល្លែត​