ឱសថបុរាណធម្មជាតិ
រូបភាព
-អាហារសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម
១.អាហារហូបមិនបាន (ស្ករល្បឿនលឿន)
-មីសួរ បាយដំណើប នំធុង នំប៉័ង បារី
-ផ្លែសេដា,អំពៅ,ធុរ៉េន,ឪឡឹក,ស្វាយទុំ,ចេកទុំ,ទឹកឃ្មុំ,ដំឡូងបារាំង
-ខ្នុរទុំ,ទៀបខ្មែរ,ល្ហុងទុំ,ផ្លែមៀន,ផ្លែសាវម៉ៅ,ផ្លែម្នាស់,ផ្លែមង្ឃុត,ផ្លែល្មុត
២.អាហារហូបបានតិចតួច(ស្ករល្បឿនមធ្យម)
-ទៀបបារាំង,ទឹកត្រី,ល្ពៅទុំ,ប្រេងខ្យង,សាច់ក្រក,ពោត,ស្រា,ស្រាបៀរ,បាយសំរ៉ូប
-ដំឡូងជ្វា,ដំឡូងឈាមមាន់,ដំឡូងដូង,ត្រាវ,មី,គុយទាវ,ផ្លែស្រការនាគ,ខ្លាញ់ជ្រូក
៣.អាហារអាចហូបបាន(ឬស្ករមានល្បឿនយឺត)
-ទំពាំងបាយជូរ,ក្រូច,ត្របែក,ផ្លែប៉ោម
-ស្ពៃ,ខាត់ណា,សាលាដ,សណ្ដែកបាយ,ល្ង,សណ្ដែកសៀង,សណ្ដែកអង្គុយ,សណ្ដែកដី
-សណ្ដែកបណ្ដុះ,ពពាយ,សណ្ដែកគួ,ភ្លៅកង្កែប,ក្ដៀង,កញ្ឆែត,ត្រប់គ្រប់ប្រភេទ
-ស្លឹកម្រុំ ម្រះព្រៅ,ម្អម,ស្លឹកផ្ទី,ស្លឹកងុប,ស្លឹកបាស,ក្រសាំងទាប,ស្លឹកអំពិល,ស្លឹកអង្គាដី,ស្លឹកគ្រៃ
-ប្រេងសណ្ដែក,ប្រេងផ្កាឈូករ័ត្ន,ប័រសណ្ដែកដីធម្មជាតិ,ធាងក្ដាត,ធាងត្រាវ
-ផ្កាកំប្លោក ប៉េងប៉ោះ,ម្ទេស,ម្ទេសប្លោក,ត្រួយល្ពៅ,ត្រួយស្អំ,ត្រួយស្ដៅ,ត្រួយរាំង
-ទឹកកក,ទឹកតែ,ទឹកសាប,ទឹកសណ្ដែកគ្មានស្ករ,ទឹកប៉េងប៉ោះ,ទឹកដោះគោគ្មានស្ករ
-ត្រកួន,ព្រលិត,រំចង់,ក្រអៅឈូក,ខ្ទឹមក្រហម,ខ្ទឹមស,ខ្ទឹមបារាំង,ស្លឹកកាឆាយ,ស្លឹកខ្ទឹម
-ត្រយ៉ូងចេក,ទំពាំង,ផ្កាខាត់ណា,ខ្ញី រំដេង,រមៀត,ម្ជូរសណ្ដាន់,ម្ជូរអំពិល,ម្ជូរថ្មឹង,ស្វាយខ្ចី,ក្រូចឆ្មារ
-ផ្សិត,ខ្នុរខ្ចី,ខ្នុរសម្ល,ឆៃថាវ,ម្រះ,ត្រសក់,ឪឡឹកខ្ចី,ឃ្លោក,ត្រឡាច,ចេកខ្ចី,ល្ហុងខ្ចី
-ប្រហិត,តៅហ៊ូ,ខ្យង,ខ្ចៅ,ក្ដាម,ស៊ុត,គ្រុំ,ងាវ,លៀស
-អន្ទង់,បង្កង,បង្គា,កំពិស,ត្រីខ្លាញ់,សាច់មាន់,សាច់ទា,សាច់ជ្រូក,សាច់គោនេះជាតារាងអាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលមានគ្លុយកូស(ស្ករ)ខ្ពស់ពេកប៉ុន្តែពុំមានកើតជម្ងឺអ្វីផ្សេងទៀតទេដូចជាកូលេស្តេរ៉ុលខ្ពស់ជាដើម។អ្នកត្រូវដឹងកម្រិតគ្លុយកូសរបស់អ្នកដោយខ្លួនឯង និងគ្រប់គ្រងវាឱ្យបានល្អ។
ការហូបអាហារណាដែលមានសុខភាពល្អព្រមទាំងធ្វើលំហាត់ប្រាណ និងប្រើថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យនោះនឹងអាចធ្វើឱ្យកម្រិតគ្លុយកូស ឬស្កររបស់អ្នកមានលំនឹងបានល្អឡើងវិញ។
ប្រភព៖Chhean Phana
ចំណាំ៖សូមហាត់ប្រាណ ឬធ្វើពលកម្មផ្សេងៗឱ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
-លេប ឬចាក់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវទៀងទាត់រៀងរាល់ថ្ងៃ
-ត្រូវពិក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិនដើម្បីទទួលបាននូវការប្រើប្រាស់ដែលត្រឹមត្រូវ និងសុវត្ថិភាព។