ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធី​ធ្វើ​ឲ្យ​ល្ពៅ​កាន់តែ​ផ្លែផ្កា​បាន​ច្រើន និង​ផ្លែ​បាន​ធំ​ៗទៀងផង..!!

08-Jun-2019 12:06 PM

រូបភាព


ដោយ: Uddam

++សម្ភារ​ត្រូវមាន​៖
–ម្សៅ​ទឹកដោះគោ​កូនក្មេង​
–ទឹកស្អាត ។​

​++វិធី​ធ្វើទី១​៖–នៅពេលដែល​យើង​ដាំ​ល្ពៅ​បាន​ប្រមាណ​១​ខែ​វា​នឹង​ចាប់​ផ្ដើមចេញ​ផ្កា។​
–លាយ​ម្សៅ​ទឹកដោះគោ ២​ស្លាបព្រា​បាយ​ជាមួយ​ទឹក​២០​លីត្រ រួច​កូរ​វា​ឲ្យ​រលាយ​សព្វ។​
–យក​ទឹក​នេះ​បាញ់​ទៅលើ​ផ្កាល្ពៅ​ជា​រៀងរាល់​ព្រឹក ដើម្បី​ទាក់ទាញ​សត្វល្អិត​ដូចជា​ឃ្មុំ​ជាដើម មក​ក្រេប​ផ្កា​របស់​វា​ដែល​ជួយ​ក្នុង​ការបន្ត​ពូជ​របស់​ផ្កាល្ពៅ​ទាំងនោះ។​

++វិធីសាស្ត្រ​ទី២​៖
–យើង​អាចយ​កកេស​លំអង​ពី​ផ្កា​ឈ្មោលទៅ​ផ្ដិត​ឲ្យ​ជាប់​លើ​កេស​ផ្កា​ញីដើម្បី​ជំនួយ​ក្នុងការបន្ត​ពូជ​របស់​វា។​
–បើ​យើង​មិន​អនុវត្ត​វិធី​ជួយ​បង្កាត់​បែបនេះផ្កាល្ពៅ​ញី​ខ្លះ​នឹង​រោយ​ស្វិត​ងាប់​ទៅវិញ​ព្រោះ​គ្មាន ការបង្ករ​កំណើត៕

អត្ថបទដោយ​: អ៊ាង សុផល្លែត​