កម្ចាត់សត្វល្អិត
រូបភាព
ដោយ: Uddam
សូមបងប្អូនកុំបោះផេះចោលពេលណាដុតកំទេចសម្រាមផ្សេងៗរួចហើយព្រោះផេះជាថ្មាំកំចាត់សត្វល្អិតតាមបែបធម្មជាតិដែលបងប្អូនកសិករយើងបានប្រើយូរយាណាស់មកហើយ៖ខាងក្រោមនេះជាវិធីខ្លះៗពីការប្រើប្រាស់ផេះសម្រាប់ដំណាំ៖
១.វិធីកម្ចាត់ស្រមោច ដង្កូវបំផ្លាញឫស៖ យកផេះជើងក្រានរោយជុំវិញគល់
២.វិធីកម្ចាត់កូនខ្យង និងដង្កូវប្រផេះ៖ធ្វើរណ្ដៅទទឹង៣-៥ធ្នាប់ជុំវិញគល់ និងជម្រៅ២-៣ថ្នាំងដៃដាក់ផេះឲ្យពេញអាចការពារបាននូវពួកកូនខ្យង និងដង្កូវប្រផេះ។
៣.វិធីកម្ចាត់កូនខ្យងចោះស្លឹក៖ យកផេះ លាយនឹងទឹកបាញ់
៤.វិធីកម្ចាត់សត្វអណ្ដើកមានសបំផ្លាញត្រសក់៖ យកផេះពាក់កណ្ដាល និងកំបោរស្ងួតពាក់ កណ្ដាល លាយទឹកសាប៊ូបាញ់ ៕
អត្ថបទដោយ: អ៊ាង សុផល្លែត